
Jordi Alba បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹប Inter Miami ដើម្បីបន្តចាប់ផ្តើមអាជីពសាជាថ្មីជាមួយអតីតមិត្តរួមក្រុម Barcelonaគឺកំពូលខ្សែប្រយុទ្ធស្លាប Lionel Messi និងខ្សែបម្រើ Sergio Busquets។ ស្របពេលខ្សែការពារអន្តរជាតិអេស្ប៉ាញវ័យ ៣៤ ឆ្នាំរូបនេះ បានចុះកិច្ចសន្យាបន្តលេងនៅទឹកដី Camp Nou រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៤ នៅក្របខណ្ឌ Major League Soccer ជាមួយជម្រើសបន្ត១ឆ្នាំទៀត ។Alba ខ្សែការពារស្លាបឆ្វេងបានចាកចេញពី Barca នៅរដូវក្តៅនេះបន្ទាប់ពីរយៈពេល 11 ឆ្នាំជាមួយក្លឹបយក្សអេស្ប៉ាញ និង បានជួយ Barcelona ឈ្នះជើងឯក La Liga ៦ ដង និង Champions League ក្នុងឆ្នាំ ២០១៥ និងឈ្នះពាន Euro ២០១២ និង Nations League ឆ្នាំ ២០២៣ ជាមួយអេស្ប៉ាញ។
គួររំលឹកថាវីរបុរសដែលបានជួយអោយ អាហ្សង់ទីនឈ្នះជើងឯក World Cup វ័យ៣៦ ឆ្នាំ និងមិត្តរួមជាតិ Sergio Busquets វ័យ ៣៥ ឆ្នាំបានបញ្ចប់ការផ្ទរមកកាន់Inter Miamiដោយចុះកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០២៥ និងបានបង្ហាញវត្តមានដល់ហ្វូងអ្នកគាំទ្រ ប្រមាណ ២០,០០០ នាក់នៅឯកីឡដ្ឋាន DRV PNK កាលពីថ្ងៃអាទិត្យ អមដោយការចូលរួមពីសហម្ចាស់ក្លឹប និងអតីតប្រធានក្រុមជម្រើជាតិអង់គ្លេស David Beckham ។
ម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ Messi បានហ្វឹកហាត់ជាមួយមិត្តរួមក្រុម Miami ជាលើកដំបូងកាលពីថ្ងៃអង្គារ និងសង្ឃឹមថាចូលលេងលើកដំបូង ក្នុងការប្រកួតបើកឆាក Leagues Cup ទល់នឹង Cruz Azul នៅទីក្រុង Mexico City នៅថ្ងៃសុក្រនេះ។រីឯAlba ក្រោយបញ្ចប់ការផ្ទេរ និង ត្រៀមបង្ហាញខ្លួន ជាមួយ Atlanta United នៅថ្ងៃអង្គារសប្តាហ័ក្រោយ។
ប្រភព:BBC
វីដេអូ:

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:



