

(បរទេស)៖ យោងតាម Defensa Central បានឲ្យដឹងថា ក្លឹបយក្សបារាំង Paris Saint-Germain បានដាក់សំណើកុងត្រាគួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ខ្សែប្រយុទ្ធរបស់ខ្លួន Kylian Mbappe ដែលមានតម្លៃ ១ពាន់លានអឺរ៉ូ ឬ ៨៦៥លានផោន ជាមួយនិងកិច្ចសន្យា រយៈពេល ១០ឆ្នាំ ដោយក្លឹប PSG នឹងចងជើង Mbappe ឲ្យនៅក្លឹបរហូតដល់អាយុ ៣៤ឆ្នាំ ហើយវាក៏នឹងក្លាយជាកិច្ចសន្យាកីឡាករ ដែលអាចរកប្រាក់ចំណូលបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៅអឺរ៉ុប។ ទោះបីជាយ៉ាងណាក៏ដោយ Mbappe បានប្រាប់ PSG ថាគាត់មិនត្រូវបានលើកទឹកចិត្តដោយទឹកប្រាក់នោះទេ ដោយក្តីសុបិនរបស់ Mbappe គឺចង់លេងឱ្យក្រុមអធិរាជស Real Madrid ជាកន្លែងដែលគាត់អាចឈ្នះក្នុងការប្រកួតប្រជែងពានរង្វាន់ធំៗបាន។ ខ្សែប្រយុទ្ធរូបនេះ បានបញ្ជាក់ប្រាប់ក្លឹបទៀតថា គាត់មិនមានបំណងចុះហត្ថលេខាលើកិច្ចសន្យាថ្មីឡើយ ហើយគាត់ក៏គ្រោងនឹងចាកចេញដោយមិនមានតម្លៃផ្ទេរនៅរដូវកាលក្រោយដែរ៕


(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញ ក្រុមតោខៀវ Chelsea បានយកឈ្នះទៅលើក្រុម Fluminense ក្នុងលទ្ធផល ២ទល់នឹង០ ខណៈដែលខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Joao Pedro រកបាន២គ្រាប់ម្នាក់ឯង សម្រាប់ Chelsea ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Chelsea ឡើងទៅចាំនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ល្អអីយ៉ាងនេះ! ខ្សែប្រយុទ្ធ Chelsea បាញ់២គ្រាប់ម្នាក់ឯង កក់កៅអីវគ្គផ្តាច់ព្រ័ត្រ CWC ២០២៥ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ highlights ខាងក្រោម៖



