

គ្រូបង្វឹកថ្មីរបស់ Chelsea លោក Mauricio Pochettino ត្រៀមលក់កិឡាករយ៉ាងហោចណាស់បួននាក់ បន្ថែមទៀតមុនពេលព្រឹត្តការណ៏ដំណើរប្រកួតទេសចរណ៍មុនបើករដូវកាលរបស់ក្លឹបចាប់ផ្តើមពោលគឺក្រុមដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ័បានចាប់ផ្តើមការផ្លាស់ប្តូរក្រុមឈុតធំក្រោយពីកីឡាករ ២៥ នាក់ត្រូវបានចាកចេញកាលពីរដូវក្តៅនេះ។
ការចាកចេញរបស់ Kai Havertz និង Mason Mount ទៅចូលរួមជាមួយក្រុមគូប្រជែង Arsenal និង Man.Utd ខណៈកីឡាករដ៏មានបទពិសោធន៍ ផ្សេងទៀតមានដូចជាKalidou Koulibaly, N’Golo Kante, និង Edouard Mendy បានផ្លាស់ទៅលីកកំពូលប្រទេសអារ៉ាប៊ីសាអូឌីត។ខណៈ Mateo Kovacic ផ្លាស់ទៅ Man.City រីឯអតីតប្រធានក្រុម Cesar Azpilicueta ផ្ទេរទៅ At.Madrid។
ប្រភពពីគេហទំព័រ Evening Standard បានចុះផ្សាយថាៈ Romelu Lukaku, Hakim Ziyech, Callum Hudson-Odoi, and Pierre-Emerick Aubameyang គឺក្លាយជាចំណែកលែងត្រូវការសម្រាប់ក្លឹបទៀតហើយជាមួយគោលបំណងសំខាន់បំផុតនោះគឺលោក Todd Bohley ចង់អោយមានតុល្យភាពផ្នែកហិរញ្ញវត្ថុ(FFP)របស់ពួកគេ។ ពោលគឺបន្ទាប់ពីម្ចាស់ក្លឹបលោក Todd Boehly ចំណាយប្រាក់ក្នុងការទិញចូលកីឡាករ២លើក ចុង ក្រោយកាលពីរដូវកាលមុន ប៉ុន្តែក្រុមធ្វើមិនល្អនោះឡើយក្រោមការដឹកនាំរបស់លោក Graham Potter និង Frank Lampard។
ប្រភព:sportsbrief


ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]



