Close
Sponsor ads Featured-Image
Inter Miami បញ្ចេញវីដេអូ Messi គ្រងឯកសណ្ឋានគួរចាប់អារម្មណ៍(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្លឹប Inter Miami នៃក្របខណ្ឌ Major League Soccer បានបង្ហាញរូបភាពឯកសណ្ឋានជាផ្លូវការនូវកីឡាករឆ្នើម Lionel Messi ក្នុងនាមជា​សមាជិកថ្មី​របស់ពួកគេកាលពីថ្ងៃសៅរ៏ទី១៥ ខែកក្កដា ២០២៣ម្សិលមិញនេះ។ទោះយ៉ាងណាវាជាការរង់ចាំយ៉ាងអន្ទះសារជាច្រើនសប្តាហ៍​របស់​អ្នកគាំទ្រ ខណៈកីឡា​ករវ័យ ៣៦ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី ២១ ខែកក្កដាជាមួយនឹងក្លឹប Cruz Azul។

វាជាការចាប់អាជីពប្រកួតប្រជែងថ្មីមួយទៀតក្រោយពីទទួលបានភាព​ជោគជ័យស្ទើរ​តែគ្រប់ការប្រកួតធំៗជាមួយ Paris Saint-Germain និង FC Barcelona ​ឥឡូវនេះ Messi ចាប់ផ្តើមទំព័រថ្មីក្នុងអាជីពរបស់គាត់នៅ MLS ។គួររំលឹកថាមុនពេលផ្លាស់ទៅលីកកំពូលសហរដ្ឋអាមេរិក Messi បានបដិសេធការផ្តល់ជូណប្រាកឈ្នួលដ៏ច្រើនពណីក្លឹប Al-Hilal របស់អារ៉ាប៊ីសាអូឌីត ខណៈដែលការវិលត្រឡប់ទៅកាន់ក្លឹបកុមារភាពរបស់គាត់គឺ Barcelona ត្រូវបានគេចាត់ទុកថាមិនអាចទៅរួចដោយសារបញ្ហាហិរញ្ញវត្ថុ។

ម្ចាស់ពានបាល់មាសវ័យ ៣៦ ឆ្នាំដែលបានជំរុញអាហ្សង់ទីនឱ្យឈ្នះពាន World Cup កាលពីឆ្នាំមុននៅប្រទេសកាតា នឹងត្រូវបង្ហាញ​ខ្លួនជាផ្លូវការណ៍​មុខអ្នកគាំទ្រសម្រាប់ការប្រារព្ធពិធីនៅថ្ងៃអាទិត្យ និងបង្ហាញខ្លួនលេងលើទីលានប្រកួតនៅថ្ងៃសុក្រ។
ប្រភព:sportsbrief
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
សមាជិកថ្មីត្រៀមចូលរួមព្រឹត្កការណ៍ F C W ក្រោយ Chelsea ទិញបានពីក្លឹបរួមលីក(មាន១វីដេអូ)
featured image

កីឡាករ Joao Pedro នឹងត្រូវចូលរួមជាមួយក្រុមតោខៀវ Chelsea នៅព្រឹត្តការណ៍FIFA Club World Cup បន្ទាប់ពីពួកគេបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ៥០ លានផោន ជាមួយក្លឹបគូប្រជែង Brighton កាលពីថ្ងៃអាទិត្យថ្មីៗនេះ។ខ្សែប្រយុទ្ធប្រេស៊ីលនឹងធ្វើដំណើរនៅថ្ងៃអង្គារនេះ មុនពេលពិនិត្យសុខភាព និងចុះកិច្ចសន្យារយៈពេលវែង ខណៈអតីតយុវជនក្លឹប Fluminense សញ្ជាតិប្រេស៊ីលត្រូវបានក្លឹប Chelsea យកឈ្នះលើគូប្រជែង Newcastle United ដើម្បីនាំយកកីឡាករអន្តរជាតិប្រេស៊ីលរូបនេះមករួមក្រុម។អត្ថបទកំពុងចាប់អារម្មណ៍៖ តស់! មកដឹងពីចំណូលដែលក្លឹបធំៗ រកបានពី FIFA Club World Cup ២០២៥ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតខ្សែប្រយុទ្ធក្រុម Watford និង Brighton មានវ័យ ២៣ឆ្នាំនិងត្រូវធ្វើដំណើរទៅពិនិត្យសុខភាពនៅថ្ងៃអង្គារនេះ និងចុះកិច្ចសន្យារយៈពេល ៧ឆ្នាំ (សុពលភាពរហូតដល់ឆ្នាំ២០៣២)នៅកីឡដ្ឋានStamford Bridge និងត្រូវចូលរួមជាមួយក្លឹបលោក Enzo Maresca នៅសហរដ្ឋអាមេរិកខណៈ Chelsea ចង់បានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31