Close
Ads: 88BOL
Featured-Image
មកស្គាល់កីឡាករកូនភ្លោះ ៥នាក់​ ធ្លាប់លេងអោយក្លឹបរួមគ្នាក្នុងអាជីព
ទំហំអក្សរ
តូច
ធំ

ទីបំផុត Jurrien Timber បានបញ្ចប់ការផ្ទេររបស់ខ្លួនពីក្លឹបយក្សហូឡង់ Ajax ទៅកាន់ក្រុមកាំភ្លើងធំArsenal ជាផ្លូវការណ៏ក្នុងតម្លៃ ៣៤លានផោន ជាមួយការចុះកុងត្រារយៈពេល៤ឆ្នាំ។ អ្វីដែលជារឿងគួរអោយចាប់អារម្មណ៏នោះគឺ Timber ស្ថិតក្នុងចំណោមកីឡាករមានអាជីពដូចគ្នាដទៃទៀត និងភាគតិចបំផុតដែលមានបងប្អូនភ្លោះលេងបាល់ទាត់អាជីពដូចជាពួកគេនោះការមកដល់របស់គាត់នឹងផ្តល់នូវជម្រើសកាន់តែច្រើនសម្រាប់ក្រុមកាំភ្លើងធំនៅចំនុចកណ្តាលនៃតំបន់ការពារ ក៏ដូចជាផ្តល់នូវការប្រកួតប្រជែងសម្រាប់ Ben White នៅខ្សែការពារស្លាបខាងស្តាំ។
១.Jurrien Timber និង Quinten Timber
Jurrien បានផ្លាស់ទៅលេងនៅ Arsenal ខណៈ Quinten បច្ចុប្បន្នកំពុងលេងអោយ Feyenoord ។ ពួកគេទាំងពីរ​បានរីកចម្រើន​ធំធាត់ក្នុង​យុវជន​​ថ្នាលក្លឹប Ajax ទោះយ៉ាងណា Quinten លេងតួនាទីនៅតំបន់បម្រើកណ្តាល មិនដូចបងប្រុសលេងតួនាទីជាខ្សែការពារទេ។ ទោះយ៉ាងណា JUrrien ធ្លាប់លេងអោយក្រុមជម្រើសជាតិហូឡង់ឈុតធំ ខណៈQuintenមានឪកាសលេងត្រឹម U-២១ប៉ុណ្ណោះ ។

២.Lars and Sven Bender
កីឡាករសញ្ជាតិអាឡឺម៉ង់ទាំងពីររូបនេះធ្លាប់លេងជាមួយគ្នាឱ្យ Bayer Leverkusen មុនពេលចូលនិវត្តន៍ជាមួយគ្នានៅឆ្នាំ២០២១ក្នុងវ័យ ៣២ ឆ្នាំ។ ទោះយ៉ាងណាងSven ទទួលបានភាពជោគជ័យបន្ថែមទៀតបន្ទាប់ពីរយៈពេល ៨ ឆ្នាំនៅ Borussia Dortmund ជាកន្លែងដែល គាត់បានឈ្នះពានរង្វាន់ Bundesliga ចំនួនពីរ និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០១៣ ។

៣.Mathias និង Florentin Pogba
និយាយពីសមាជិកគ្រួសារត្រកូល Paul Pogba គឺរូបគេពិតជាជោគជ័យបំផុតក្នុងចំណោមបងប្អូនទាំងបីនាក់ក្រោយពីអតីតកីឡាករ Man.Utd បានជួយក្រុមមាន់គកបារំាងលើកពានបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ។ ផ្ទុយទៅវិញបងប្រុសភ្លោះរបស់Pogba គឺ Mathias និង Florentin គឺជាកូនភ្លោះដែលបានកើតនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៩០លេងអោយក្លឹបមិនសូវល្បីដូចជាប្អូនប្រុសនោះទេ ខណៈ Florentin បានលេងអោយក្រុមជម្រើសជាតិហ្គីណេដែលជាប្រទេសកំណើតនៅទ្វីបអាហ្រ្វិកក្នុងនាមខ្សែបម្រើ រីឯ Mathias លេងក្នុងនាមខ្សែប្រយុទ្ធ ។

៤.Jacob និង Josh Murphy
Jacob Murphy បានដើរតួយ៉ាងសំខាន់ក្នុងការជួយអោយ Newcastle បញ្ចប់រដូវកាលឈរនៅចំណាត់ថ្នាក់លេខ ៤ កាលពីរដូវកាលមុន និងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Champions League បន្ទាប់ពីខកខានជិត ២០ ឆ្នាំ។គាត់មានបងប្អូនភ្លោះម្នាក់ឈ្មោះ Josh Murphy ដែល​បច្ចុប្បន្ន​លេងឱ្យក្លឹប Oxford United នៅ League One ។ ពួកគេទាំងពីរគឺជាខ្សែបម្រើស្លាប ហើយបានរីកចម្រើនក្នុងនាមយុវជនថ្នាលក្លឹប Norwich មុន​ពេលចាកចេញទៅលេងនៅក្លឹបរៀងខ្លួន។ ពួកគេទាំងពីរធ្លាប់លេងអោយក្រុមយុវជនអាយុក្រោម២៣ឆ្នាំ ប៉ុអង់គ្លេស ប៉ុន្តែ​មិនដែលមាន ឪកាសលេងនៅឈុតធំទេ។

៥.Fabio ​និង Rafael Da Silva
អតីតកីឡាករក្លឹបបិសាចក្រហមសញ្ជាតិប្រេស៊ីលធ្លាប់លេងអោយ Man.Utd រួមគ្នាចន្លោះឆ្នាំ២០០៨-២០១៥ ក្រោមការដឹកនាំរបស់ Sir ALex Ferguson ហើយ Rafael ​បច្ចុប្បន្នលេងអោយក្លឹប Botafogo នៅលីកកំពូលស្រុកកំណើ់តក្នុងនាមខ្សែការពារស្លាបស្តាំ រីឯFabio លេងអោយក្លឹប Gremio នៅលីកកំពូឡប្រេស៊ីលដូចគ្នាក្នុងនាម ខ្សែការពារកណ្តាល។

ប្រភព:sportsbrief

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Chelsea 0 0 0 0 0 0 +0 0
    7 Crystal Palace 0 0 0 0 0 0 +0 0
    8 Everton 0 0 0 0 0 0 +0 0
    9 Fulham 0 0 0 0 0 0 +0 0
    10 Ipswich Town 0 0 0 0 0 0 +0 0
    11 Leicester City 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Southampton 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31  
  • Sponsor by 88Bol