Close
Featured-Image
មកស្គាល់កីឡាករកូនភ្លោះ ៥នាក់​ ធ្លាប់លេងអោយក្លឹបរួមគ្នាក្នុងអាជីព
ទំហំអក្សរ
តូច
ធំ

ទីបំផុត Jurrien Timber បានបញ្ចប់ការផ្ទេររបស់ខ្លួនពីក្លឹបយក្សហូឡង់ Ajax ទៅកាន់ក្រុមកាំភ្លើងធំArsenal ជាផ្លូវការណ៏ក្នុងតម្លៃ ៣៤លានផោន ជាមួយការចុះកុងត្រារយៈពេល៤ឆ្នាំ។ អ្វីដែលជារឿងគួរអោយចាប់អារម្មណ៏នោះគឺ Timber ស្ថិតក្នុងចំណោមកីឡាករមានអាជីពដូចគ្នាដទៃទៀត និងភាគតិចបំផុតដែលមានបងប្អូនភ្លោះលេងបាល់ទាត់អាជីពដូចជាពួកគេនោះការមកដល់របស់គាត់នឹងផ្តល់នូវជម្រើសកាន់តែច្រើនសម្រាប់ក្រុមកាំភ្លើងធំនៅចំនុចកណ្តាលនៃតំបន់ការពារ ក៏ដូចជាផ្តល់នូវការប្រកួតប្រជែងសម្រាប់ Ben White នៅខ្សែការពារស្លាបខាងស្តាំ។
១.Jurrien Timber និង Quinten Timber
Jurrien បានផ្លាស់ទៅលេងនៅ Arsenal ខណៈ Quinten បច្ចុប្បន្នកំពុងលេងអោយ Feyenoord ។ ពួកគេទាំងពីរ​បានរីកចម្រើន​ធំធាត់ក្នុង​យុវជន​​ថ្នាលក្លឹប Ajax ទោះយ៉ាងណា Quinten លេងតួនាទីនៅតំបន់បម្រើកណ្តាល មិនដូចបងប្រុសលេងតួនាទីជាខ្សែការពារទេ។ ទោះយ៉ាងណា JUrrien ធ្លាប់លេងអោយក្រុមជម្រើសជាតិហូឡង់ឈុតធំ ខណៈQuintenមានឪកាសលេងត្រឹម U-២១ប៉ុណ្ណោះ ។

២.Lars and Sven Bender
កីឡាករសញ្ជាតិអាឡឺម៉ង់ទាំងពីររូបនេះធ្លាប់លេងជាមួយគ្នាឱ្យ Bayer Leverkusen មុនពេលចូលនិវត្តន៍ជាមួយគ្នានៅឆ្នាំ២០២១ក្នុងវ័យ ៣២ ឆ្នាំ។ ទោះយ៉ាងណាងSven ទទួលបានភាពជោគជ័យបន្ថែមទៀតបន្ទាប់ពីរយៈពេល ៨ ឆ្នាំនៅ Borussia Dortmund ជាកន្លែងដែល គាត់បានឈ្នះពានរង្វាន់ Bundesliga ចំនួនពីរ និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០១៣ ។

៣.Mathias និង Florentin Pogba
និយាយពីសមាជិកគ្រួសារត្រកូល Paul Pogba គឺរូបគេពិតជាជោគជ័យបំផុតក្នុងចំណោមបងប្អូនទាំងបីនាក់ក្រោយពីអតីតកីឡាករ Man.Utd បានជួយក្រុមមាន់គកបារំាងលើកពានបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ។ ផ្ទុយទៅវិញបងប្រុសភ្លោះរបស់Pogba គឺ Mathias និង Florentin គឺជាកូនភ្លោះដែលបានកើតនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៩០លេងអោយក្លឹបមិនសូវល្បីដូចជាប្អូនប្រុសនោះទេ ខណៈ Florentin បានលេងអោយក្រុមជម្រើសជាតិហ្គីណេដែលជាប្រទេសកំណើតនៅទ្វីបអាហ្រ្វិកក្នុងនាមខ្សែបម្រើ រីឯ Mathias លេងក្នុងនាមខ្សែប្រយុទ្ធ ។

៤.Jacob និង Josh Murphy
Jacob Murphy បានដើរតួយ៉ាងសំខាន់ក្នុងការជួយអោយ Newcastle បញ្ចប់រដូវកាលឈរនៅចំណាត់ថ្នាក់លេខ ៤ កាលពីរដូវកាលមុន និងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Champions League បន្ទាប់ពីខកខានជិត ២០ ឆ្នាំ។គាត់មានបងប្អូនភ្លោះម្នាក់ឈ្មោះ Josh Murphy ដែល​បច្ចុប្បន្ន​លេងឱ្យក្លឹប Oxford United នៅ League One ។ ពួកគេទាំងពីរគឺជាខ្សែបម្រើស្លាប ហើយបានរីកចម្រើនក្នុងនាមយុវជនថ្នាលក្លឹប Norwich មុន​ពេលចាកចេញទៅលេងនៅក្លឹបរៀងខ្លួន។ ពួកគេទាំងពីរធ្លាប់លេងអោយក្រុមយុវជនអាយុក្រោម២៣ឆ្នាំ ប៉ុអង់គ្លេស ប៉ុន្តែ​មិនដែលមាន ឪកាសលេងនៅឈុតធំទេ។

៥.Fabio ​និង Rafael Da Silva
អតីតកីឡាករក្លឹបបិសាចក្រហមសញ្ជាតិប្រេស៊ីលធ្លាប់លេងអោយ Man.Utd រួមគ្នាចន្លោះឆ្នាំ២០០៨-២០១៥ ក្រោមការដឹកនាំរបស់ Sir ALex Ferguson ហើយ Rafael ​បច្ចុប្បន្នលេងអោយក្លឹប Botafogo នៅលីកកំពូលស្រុកកំណើ់តក្នុងនាមខ្សែការពារស្លាបស្តាំ រីឯFabio លេងអោយក្លឹប Gremio នៅលីកកំពូឡប្រេស៊ីលដូចគ្នាក្នុងនាម ខ្សែការពារកណ្តាល។

ប្រភព:sportsbrief

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
Liverpool ហាក់មិនចង់បានខ្សែបម្រើឆ្នើមរបស់​ Man City ដែលនឹងចាកចេញពេលចប់រដូវកាល
featured image

បរទេសៈ Liverpool ត្រូវបានគេរាយការណ៍ថា មិនបានចាប់អារម្មណ៍លើការចុះកុងត្រាលើខ្សែបម្រើឆ្នើម Kevin De Bruyne ដែលនឹងផុតកុងត្រាជាមួយនឹងក្រុមនៅពេលចប់រដូវកាលនេះ។ ការសម្រេចចិត្តនេះគឺកើតឡើងដោយលោក Arne អ្នកចាត់ការទូទៅរបស់ក្រុមហង្សក្រហម  ដោយលោកចង់ផ្តោតលើកីឡាករយុវជនច្រើនជាង ជាពិសេសផ្តោតលើតំបន់ដែលក្រុមរបស់លោកកំពុងខ្វះខាតនាពេលបច្ចុប្បន្នជាមួយនឹងការចាកចេញរបស់ខ្សែការពារស្លាបគឺ​ Trent Alexander Arnold ទៅកាន់ Real Madrid ៕អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ហាក់មិនចង់បានខ្សែបម្រើឆ្នើមរបស់​ Man City ដែលនឹងចាកចេញពេលចប់រដូវកាល សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស  

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 35 25 7 3 81 35 +46 82
    2 Arsenal 35 18 13 4 64 31 +33 67
    3 Manchester City 35 19 7 9 67 43 +24 64
    4 Newcastle United 35 19 6 10 66 45 +21 63
    5 Chelsea 35 18 9 8 62 41 +21 63
    6 Nottingham Forest 35 18 7 10 54 42 +12 61
    7 Aston Villa 35 17 9 9 55 49 +6 60
    8 AFC Bournemouth 35 14 11 10 55 42 +13 53
    9 Brentford 35 15 7 13 62 53 +9 52
    10 Brighton & Hov… 35 13 13 9 57 56 +1 52
    11 Fulham 35 14 9 12 50 47 +3 51
    12 Crystal Palace 35 11 13 11 44 48 -4 46
    13 Wolverhampton Wanderers 35 12 5 18 51 62 -11 41
    14 Everton 35 8 15 12 36 43 -7 39
    15 Manchester United 35 10 9 16 42 51 -9 39
    16 Tottenham Hotspur 35 11 5 19 63 57 +6 38
    17 West Ham United 35 9 10 16 40 59 -19 37
    18 Ipswich Town 35 4 10 21 35 76 -41 22
    19 Leicester City 35 5 6 24 29 76 -47 21
    20 Southampton 35 2 5 28 25 82 -57 11
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31  
  • Sponsor by 88Bol