Close
Sponsor ads Featured-Image
កីឡាករវ័យក្មេង ៦ រូបមានប្រាក់ឈ្នួលខ្ពស់បំផុតនៅលីកកំពូលអឺរ៉ុប (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

កីឡាករវ័យក្មេងដែលកំពុងអភិវឌ្ឍសមត្ថភាព និង ទម្រង់លេងរបស់ពួកគេបានក្លាយជាទីចាប់អារម្មណ័របស់ក្លឹប និង ប្រិយមិត្តគាំទ្រដោយសារតែការ រីកចម្រើនធំធាត់ចេញពីយុវជនថ្នាល និង​បន្តបង្ហាញខ្លួនឈុតធំទៅកាន់ជម្រើស១១នាក់ដំបូងយ៉ាងទៀងទាត់ទៀតក្នុងវ័យតិចជាង១៩ឆ្នាំ។
ខាងក្រោមនេះជាកីឡាករឆ្នើមវ័យក្មេងទាំង៦រូបដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅលីគកំពូលអេស្បាញ អង់គ្លេស និង អាឡឺម៉ង់​​៖
១.Gavi
ខ្សែបម្រើក្រុម Barcelona ដែលរីកធំធាត់ចេញពីយុវជនថ្នាលរូបនេះ មានប្រាក់ឈ្នួល ១១,១៥០០ផោន/១សប្តាហ៍​យោងការចុះផ្សាយរបស់គេហទំព័រ Mundo Deportivo។

២.Carney Chukwuemeka
Chelsea បានចំណាយប្រាក់ ២០ លានផោនដើម្បីផ្ទេរយកកីឡាករអន្តរជាតិអង់គ្លេស Carney Chukwuemeka ពី Aston Villa និងជាកំនត់ត្រាដែល​ក្លឹបបានចំណាយ​លើការទិញកីឡាករវ័យក្មេងល្អបំផុតនៅលីកកំពូលបាល់ទាត់អង់គ្លេសក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។បច្ចុប្បន្ន ​Chukឹwuemeka រកបានប្រាក់ឈ្នួល ១០០,០០០ ផោន​ក្នុង​មួយ​សប្តាហ៍។

៣.Mathys Tel
Bayern Munich បានចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិបារាំង​រូបនេះពី Rennes ក្នុងតម្លៃ ២៤ លានផោន ហើយបានផ្តល់ឱ្យគាត់នូវកិច្ចសន្យាដែល​មានតម្លៃឈ្នួលពលកម្មនឿយហត់ ៦៥,៦០០ ផោនក្នុងមួយសប្តាហ៍។

៤​.Rayan Cherki
កីឡាករវ័យ ១៩ ឆ្នាំគឺជាអ្នកមានទេពកោសល្យដ៏ល្អបំផុតមួយរបស់បាល់ទាត់បារាំង ខណៈ Chelsea បានធ្វើការទាក់ទងដើម្បីជំនួស Christian Pulisic ដែលបានផ្លាស់ទៅ AC Milan បច្ចុប្បន្នទទួលបានប្រាក់ឈ្នួល ៥៩,000 ផោនក្នុងមួយសប្តាហ៍ជាមួយក្លឹប Lyon។

៥.Alejandro Garnacho
ខ្សែបម្រើស្លាបសញ្ជាតិអាហ្សង់ទីនវ័យ ១៨ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងលេចធ្លោគួរចាប់អារម្មណ៏កាលពីរដូវកាលមុន ហើយមើលឃើញ​ដូច្នេះទើប Man.Utd បានផ្តល់កិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំជាមួយប្រាក់ប្រាក់បៀវត្សរ៍ចំនួន ៥ម៉ឺនផោន ក្នុងមួយសប្តាហ៍​ដើម្បីដកការចាប់​អារម្មណ៍​ពីគូប្រជែងកំពូលៗនៅអឺរ៉ុប។

៦.Youssoufa Moukoko
កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​អាល្លឺម៉ង់ដើមកំណើតកាមេរ៉ូន​រូប​នេះ​បាន​ចូល​រួមជាមួយ Dortmund ​ក្នុង​វ័យ​១៦​ឆ្នាំ​ ត្រូវបានដាក់ឈ្មោះនៅក្នុងក្រុមបាល់ទាត់​ពិភពលោកឆ្នាំ ២០២២ របស់អាឡឺម៉ង់ ។ Moukokoបានក្លាយជាកីឡាករវ័យក្មេងបំផុតនៅពេលដែលគាត់បានជំនួសតំណែង Serge Gnabry នៅនាទីទី ៩០ ពេលប្រកួតជាមួយជប៉ុន។

ប្រភព:sportsbrief

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD
featured image

(អង់គ្លេស)៖ នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Viktor Gyokeres ដែលកំពុងឡើងជើងខ្លាំង បានបង្ខំចិត្តសុំចែកផ្លូវជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Ines Aguiar ដើម្បីផ្តោតពង្រឹងលើការប្រកបអាជីពជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលកៀកនឹងផ្ទេរមកទឹកដីអង់គ្លេសមែនទែនហើយនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បើយោងតាម Channel Telegram JF បានឱ្យដឹងថា ខ្សែប្រយុទ្ធស៊ុយអែត មិនចង់ចំណាយពេលច្រើន និងធ្វើគ្រប់យ៉ាងជាមួយក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់ទៀតឡើយ ខណៈរូបគេកំពុងស្វែងរកជម្រើសលេងថ្មីនៅ Arsenal វិញម្តង។ គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ធ្លាប់បានឈ្នះជើងឯកលីកព័រទុយហ្គាល់ជាមួយ Sporting កន្លងមកដែរ ខណៈតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណប្រហែល ៧០លានផោន៕ ប្រភព៖ BBC

ចុចអានបន្ត
អត្ថបទទាក់ទង
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31