Close
Sponsor ads Featured-Image
កីឡាករវ័យក្មេង ៦ រូបមានប្រាក់ឈ្នួលខ្ពស់បំផុតនៅលីកកំពូលអឺរ៉ុប (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

កីឡាករវ័យក្មេងដែលកំពុងអភិវឌ្ឍសមត្ថភាព និង ទម្រង់លេងរបស់ពួកគេបានក្លាយជាទីចាប់អារម្មណ័របស់ក្លឹប និង ប្រិយមិត្តគាំទ្រដោយសារតែការ រីកចម្រើនធំធាត់ចេញពីយុវជនថ្នាល និង​បន្តបង្ហាញខ្លួនឈុតធំទៅកាន់ជម្រើស១១នាក់ដំបូងយ៉ាងទៀងទាត់ទៀតក្នុងវ័យតិចជាង១៩ឆ្នាំ។
ខាងក្រោមនេះជាកីឡាករឆ្នើមវ័យក្មេងទាំង៦រូបដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅលីគកំពូលអេស្បាញ អង់គ្លេស និង អាឡឺម៉ង់​​៖
១.Gavi
ខ្សែបម្រើក្រុម Barcelona ដែលរីកធំធាត់ចេញពីយុវជនថ្នាលរូបនេះ មានប្រាក់ឈ្នួល ១១,១៥០០ផោន/១សប្តាហ៍​យោងការចុះផ្សាយរបស់គេហទំព័រ Mundo Deportivo។

២.Carney Chukwuemeka
Chelsea បានចំណាយប្រាក់ ២០ លានផោនដើម្បីផ្ទេរយកកីឡាករអន្តរជាតិអង់គ្លេស Carney Chukwuemeka ពី Aston Villa និងជាកំនត់ត្រាដែល​ក្លឹបបានចំណាយ​លើការទិញកីឡាករវ័យក្មេងល្អបំផុតនៅលីកកំពូលបាល់ទាត់អង់គ្លេសក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។បច្ចុប្បន្ន ​Chukឹwuemeka រកបានប្រាក់ឈ្នួល ១០០,០០០ ផោន​ក្នុង​មួយ​សប្តាហ៍។

៣.Mathys Tel
Bayern Munich បានចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិបារាំង​រូបនេះពី Rennes ក្នុងតម្លៃ ២៤ លានផោន ហើយបានផ្តល់ឱ្យគាត់នូវកិច្ចសន្យាដែល​មានតម្លៃឈ្នួលពលកម្មនឿយហត់ ៦៥,៦០០ ផោនក្នុងមួយសប្តាហ៍។

៤​.Rayan Cherki
កីឡាករវ័យ ១៩ ឆ្នាំគឺជាអ្នកមានទេពកោសល្យដ៏ល្អបំផុតមួយរបស់បាល់ទាត់បារាំង ខណៈ Chelsea បានធ្វើការទាក់ទងដើម្បីជំនួស Christian Pulisic ដែលបានផ្លាស់ទៅ AC Milan បច្ចុប្បន្នទទួលបានប្រាក់ឈ្នួល ៥៩,000 ផោនក្នុងមួយសប្តាហ៍ជាមួយក្លឹប Lyon។

៥.Alejandro Garnacho
ខ្សែបម្រើស្លាបសញ្ជាតិអាហ្សង់ទីនវ័យ ១៨ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងលេចធ្លោគួរចាប់អារម្មណ៏កាលពីរដូវកាលមុន ហើយមើលឃើញ​ដូច្នេះទើប Man.Utd បានផ្តល់កិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំជាមួយប្រាក់ប្រាក់បៀវត្សរ៍ចំនួន ៥ម៉ឺនផោន ក្នុងមួយសប្តាហ៍​ដើម្បីដកការចាប់​អារម្មណ៍​ពីគូប្រជែងកំពូលៗនៅអឺរ៉ុប។

៦.Youssoufa Moukoko
កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​អាល្លឺម៉ង់ដើមកំណើតកាមេរ៉ូន​រូប​នេះ​បាន​ចូល​រួមជាមួយ Dortmund ​ក្នុង​វ័យ​១៦​ឆ្នាំ​ ត្រូវបានដាក់ឈ្មោះនៅក្នុងក្រុមបាល់ទាត់​ពិភពលោកឆ្នាំ ២០២២ របស់អាឡឺម៉ង់ ។ Moukokoបានក្លាយជាកីឡាករវ័យក្មេងបំផុតនៅពេលដែលគាត់បានជំនួសតំណែង Serge Gnabry នៅនាទីទី ៩០ ពេលប្រកួតជាមួយជប៉ុន។

ប្រភព:sportsbrief

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ទាំងសង្ហា និង កម្លាំងជើងមិនធម្មតា! Man.Utd សម្លឹងចង់បានកីឡាកររូបនេះលេងចាប់ដៃគូជាមួយ Bruno(មាន១វីដេអូ)
featured image

Manchester United កំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិកូឡុំប៊ី Richard Rios របស់ក្លឹប Palmeiras នៅរដូវក្តៅនេះដើម្បីពង្រឹងតំបន់បម្រើស្លាបអោយរឺងម៉ាំបន្ថែមទៀត។ខណៈអ្នកចាត់ការទូទៅលោក Ruben Amorim សម្លឹងចង់ស្តារមុខមាត់ និង កម្លាំងស្នូលរបស់ក្រុមអោយវិលត្រលប់មករកភាពល្អប្រសើរឡើងវិញ ខណៈបេក្ខភាពកីឡាករតិចតួចណាស់ដែលបានភ្ជាប់ទំនាក់ទំនងយ៉ាងច្បាស់ជាមួយនឹងការផ្លាស់ប្តូរមកកាន់ទឹកដី Old Trafford ។អត្ថបទកំពុងចាប់អារម្មណ៍៖ កីឡាករមកពីក្លឹបចេញពីជម្រើសជាតិមួយណាកំពុងនាំមុខការរកគ្រាប់បាល់នៅ FIFA Club World Cup (មាន៥វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ពោលគឺក្រោយពីទិញបាន Matheus Cunha ពី Wolver និងបន្តចរចារបន្ថែមតម្លៃដេញថ្លៃកីឡាករ Bryan Mbeumo ជាមួយ Brentford រួចមកអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់លោក Amorim ចង់បន្ថែមខ្សែខ្សែបម្រើ និងអាចជាអ្នកចាំទី ប្រសិនបើថវិការដូវក្តៅគ្រប់គ្រាន់ និង អនុញ្ញាតជាផ្នែកនៃការផ្លាស់ប្តូរក្រុម។ សម្រាប់ Rios បច្ចុប្បន្នកំពុងបំពេញកាតព្វកិច្ចនៅព្រឹត្តការណ៍ FIFA Club World Cup នៅសហរដ្ឋអាមេរិកសម្រាប់ក្រុម Palmeiras […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31