ក្រុមអ្នកគាំទ្របាល់ទាត់បានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានតារាឆ្នើម Lionel Messi នៅពេលដែលគាត់បានចាកចេញពីភោជនីយដ្ឋានមួយក្នុងរដ្ឋ Floridaសហរដ្ឋអាមេរិក មុនពេលប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ ៣៦ឆ្នាំត្រៀមបង្ហាញខ្លួនចូលលេងផ្លូវការណ៏នៅលីកកំពូល Major League Soccer ។ប្រិយមិត្តអ្នកគាំទ្រម្នាក់ក្នុងចំណោមពួកគេបានបង្ហាញកាយវិការរំភើបដោយមិនមានការខ្នាសអៀនដោយបញ្ចេញសកម្មភាព ថើបថ្ពាល់របស់ Messi ប្រកបដោយការស្រលាញ់។
ម្ចាស់ជើងឯក World Cup បានមកដល់ទីក្រុង Miami កាលពីថ្ងៃអង្គារ ដោយជិះយន្តហោះឯកជនជាមួយគ្រួសាររបស់គាត់ ស្របពេលមានរបាយការណ៍លើកឡើងថាវីរបុរសដែលជួយអោយអាហ្សង់ទីនលើកពាន World Cjp ២០២២បានទៅទស្សនាកន្លែងហ្វឹកហាត់របស់ក្រុមកាលពីព្រឹកថ្ងៃពុធ។
ទន្ទឹមនឹងនេះ Messi នឹងចូលរួមក្នុងបទបង្ហាញវត្តមានផ្លូវការណ៍នៅឯកីឡដ្ឋានរបស់ក្លឹបនៅថ្ងៃអាទិត្យក្នុងព្រឹត្តការណ៏ឈ្មោះថា The Unveil” ជាមួយនឹងការចុះកុងត្រាលេងអោយក្លឹបជាមួយការកម្សាន្ត ប្រកបដោយការប្រគុំតន្ត្រីសម្រាប់ទស្សនិកជនដែលរំពឹងទុកថាមានចំនួនរហូតដល់ទៅ១៨,០០០នាក់។
ប្រភព:sportsbrief
វីដេអូ:

(អង់គ្លេស)៖ អ្នកចាំទីសញ្ជាតិអេស៉្បាញ David De Gea បានចាកចេញពីបិសាចក្រហម Manchester United នៅដើមរដូវក្តៅនេះ ក្រោយរួមរស់អស់ ១២ រដូវកាលនៅ Old Trafford ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ស្រោមដៃមាស Premier League កាលពីរដូវកាលមុន។អត្ថបទកំពុងចាប់អារម្មណ៍៖ មូលហេតុពិតដែល David de Gea មិនទាន់រកក្លឹបថ្មីបាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អ្នកចាត់ការទូទៅលោក Erik ten Hag បានដកកីឡាករវ័យ ៣២ ឆ្នាំរូបនេះចេញពីក្រុម ហើយគាត់បានទិញយក Andre Onana មកជំនួសពីក្លឹប Inter Milan ក្នុងតម្លៃ ៤៧.២លានផោន។ ជាមួយនឹងគ្នានេះដែរ De Gea ជាភ្នាក់ងារឥតគិតថ្លៃ ហើយថែមទាំងគាត់កំពុងពិចារណាចូលនិវត្តន៍ផងដែរ ប្រសិនបើគាត់ខកខានក្នុងការផ្ទេរទៅកាន់ក្លឹបធំមួយនៅអឺរ៉ុប។ មួយវិញទៀត គឺត្រូវបានគេគិតថាប្រាក់ឈ្នួលដ៏ច្រើនរបស់គាត់គឺជាឧបសគ្គមួយក្នុងការធានាមកក្រុមថ្មី។ គួរជម្រាបផងដែរថា De Gea […]


