Close
ads Featured-Image
ពី​ពេល​នេះ​ទៅ​ បងប្អូន​អ្នក​រត់​កង់បី ម៉ូតូ ឌុប ក៏​ស្នើ​សុំ​ប័ណ្ណ ប.ស.ស បានដែរ
ទំហំអក្សរ
តូច
ធំ

បេឡាជាតិសន្តិសុខសង្គម ឬ​ហៅ​កាត់​ថា ប.ស.ស ត្រូវ​ប្រើ​ប្រាស់​សម្រាប់​កិច្ចគាំពារ សន្តិសុខសង្គមឱ្យស្របទៅតាមច្បាប់សន្តិសុខសង្គមជាតិ និងបទប្បញ្ញត្តិសន្តិសុខសង្គមអនុលោមតាម អនុក្រឹត្យ។ ចាប់​តាំង​ពី​ឆ្នាំ ២០០៨ មក​សេវាគាំពារ​សង្គម​នេះ បាន​អនុវត្ត​ច្រើន​ទៅ​លើ​ កម្មករ និយោជិត​ ប៉ុន្តែ​ឥឡូវ​បង​ប្អូន​អ្នក​រកស៊ី​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដូច​ជា កង់បី ម៉ូតូឌុប ជា​ដើម​ក៏​អាច​ស្នើ​សុំ​ប័ណ្ណបាន​​ដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

តាម​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា “សម្រាប់បងប្អូនអាជីវករ អ្នករត់ម៉ូតូឌុប រត់កង់បី និងបងប្អូនអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ ក៏អាចមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. បានដែរតាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត”។

យ៉ាងណា ដើម្បីទទួលប័ណ្ណសមាជិក ប.ស.ស.សម្រាប់​ប្រើ​ប្រាស់​លើ​កិច្ចគាំពារ​ផ្សេង​ៗ ដូច​ជា​គាំពារ​ផ្នែក​សុខភាព បង​ប្អូន​ប្រជាពលរដ្ឋ ត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖ មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស. សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព)។

សម្រាប់ព័ត៌មានបន្ថែម បងប្អូន​ប្រជាពលរដ្ឋ អាច​មកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់ ប.ស.ស។

ប័ណ្ណ​សមាជិក ប.ស.ស ដែល​មាន​ពាក្យ​ពេញថា “បេឡាជាតិ សន្តិសុខ សង្គម” ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងផ្នែកកិច្ចគាំពារ សន្តិសុខសង្គមឱ្យស្របទៅតាមច្បាប់សន្តិសុខសង្គមជាតិ និងបទប្បញ្ញត្តិសន្តិសុខសង្គមអនុលោមតាម អនុក្រឹត្យ។ ក្រោយពីការរៀបចំដ៏ធំទូលាយនេះ ប.ស.ស ត្រូវបានដំណើរការនៅចុងឆ្នាំ២០០៨ ។

អត្ថបទកំពុងចាប់អារម្មណ៍៖
នោះវីវរហើយ! ក្រោយគ្រូ Spurs ចែកផ្លូវ«កុងត្រាតារាឆ្នើមម្នាក់»ស្ថិតក្នុងភាពមិនច្បាស់លាស់
featured image

(អង់គ្លេស)៖ បញ្ហាអនាគតរបស់ខ្សែប្រយុទ្ធស្លាប Son Heung-min នៅក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងស្ថិតក្នុងភាពមិនស្រពេចស្រពិល នៅពេលដែលកិច្ចសន្យាចាស់របស់ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះ នៅសល់តែ១ឆ្នាំ ទៀតប៉ុណ្ណេាះ។ ជាមួយគ្នានេះ កិច្ចសន្យាថ្មីរបស់កីឡាករវ័យ ៣២ឆ្នាំ ត្រូវបានពន្យារពេល ដ្បិតពួកគេកំពុងជាប់ដៃរៀបចំផែនការប្រកួតលក្ខណៈបែបទេសចរណ៍នៅតំបន់អាស៊ី។អត្ថបទកំពុងចាប់អារម្មណ៍៖ Al-Hial ធ្វើឲ្យ Real ភ្លឺភ្នែក ជាមួយនឹងលទ្ធផលស្មើគ្នាក្នុងការប្រកួត Club World Cup (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទន្ទឹមនឹងនេះ Spurs មានកម្មវិធីប្រកួតមិត្តភាពអន្តរជាតិ ២លើកក្រៅទឹកដីអង់គ្លេស ទល់នឹង Arsenal នាថ្ងៃទី៣១ ខែកក្កដា នៅហុងកុង និង ៣ថ្ងៃបន្ទាប់ប៉ះ Newcastle United នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជាទីតាំងដែលអ្នកគាំទ្រក្នុងស្រុកទន្ទឹងរង់ចាំ Idol របស់ពួកគេផងដែរ។ គិតមកទល់នឹងពេលនេះ Spurs ក៏ពុំទាន់ផ្តល់សញ្ញាផ្លូវការណ៍ណាមួយដល់ Son នោះទេ ដោយនៅតែទន្ទឹងរង់ចាំថាតើ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31