
បរទេស៖ បន្ទាប់ពីការពិភាក្សារវាង ក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី និងសមាគមកីឡាបាល់ទាត់សិង្ហបុរី (FAS) បានសម្រេចថា ក្រុមបាល់ទាត់បុរស U22 នឹងមិនចូលរួមក្នុងការប្រកួតកីឡា Hangzhou Asian Games 2022 ដែលគ្រោងធ្វើនៅខែកញ្ញា ឆ្នាំ 2023 ខាងមុខនេះ។ ការសម្រេចចិត្តមិនចូលរួមក្នុង Asian Games គឺស្របតាមអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ដែលបានមកពីការពិនិត្យឡើងវិញ សម្រាប់ក្រុម U-22 សិង្ហបុរី ផ្តោតលើការប្រកួតជាអាទិភាពចំនួនពីរគឺ ស៊ីហ្គេម និងការប្រកួតជម្រុះ AFC U-23 Asian Cup ឆ្នាំ 2024 ។ មូលហេតុធំដែល សិង្ហបុរី សម្រេចធ្វើបែបនេះគឺ ក្រោយក្រុមជម្រើសជាតិបុរសរបស់ពួកគេធ្វើមិនល្អនៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅប្រទេសកម្ពុជា។
ប្រភពដើម៖ https://www.facebook.com/photo?fbid=746417110824916&set=a.207182224748410

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]

