Close
Featured-Image
ខ្សែបម្រើឆ្នើមមួយរូប របស់ Liverpool ទំនងនឹងផ្ទេរទៅកាន់ក្លឹបនៅអារ៉ាប់ Al Ettifaq ដោយសារប្រាក់ឈ្នួល…
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ យោងតាមកាសែត The Athletic បានអះអាងថា ប្រធានក្រុមហង្សក្រហម Liverpool កីឡាករ Jordan Henderson ត្រូវជាខ្សែបម្រើឆ្នើមដ៏លេចធ្លោមួយរូបនៅក្នុងក្លឹប បានខិតកាន់តែកៀកក្នុងការទទួលយកសំណើរពីក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត Al Ettifaq។ ខ្សែបម្រើដែលមានបទពិសោធន៍ម្នាក់នេះ នឹងទទួលប្រាក់ឈ្នួលច្រើនជាង ៧០០,០០០ ផោនក្នុងមួយសប្តាហ៍ ប្រសិនបើគាត់សម្រេចចិត្តផ្ទេរទៅកាន់ក្លឹបអារ៉ាប់មួយនេះ។ ចាប់តាំងពីចូលរួមជាមួយក្លឹបហង្សក្រហមក្នុងឆ្នាំ ២០១១ មកកីឡាករ Henderson បានបង្ហាញខ្លួនចំនួន ៤៩២ប្រកួតជាមួយក្លឹប ដោយអាចរកគ្រាប់បាល់បាន ៣៣គ្រាប់ និង Assist ឲ្យមិត្តរួមក្រុមចំនួន ៦១លើក។  មិនតែបុណ្ណោះ កីឡាករវ័យ ៣៣ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់សរុបចំនួន ៨ ក្នុងនាមជាកីឡាកររបស់ Liverpool ដែលមានដូចជា UEFA Champions League, Premier League, FA Cup, EFL Cup និង FIFA Club World Cup។ Henderson អាចនឹងក្លាយជាខ្សែបម្រើចុងក្រោយដែលចាកចេញពីកីឡដ្ឋាន Anfield នៅរដូវក្តៅនេះ បន្ទាប់ពីការចាកចេញរបស់ Alex Oxlade-Chamberlain, James Milner និង Naby Keita៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Over the rainbow? Will Jordan Henderson really sell his soul for Saudi Arabia gold?

Jordan Henderson faces Liverpool transfer decision with Saudi offer looming | The Independent

Jordan Henderson 'transfer talks held' as Liverpool may have £42m 'alternative' for Mohamed Salah - Liverpool Echo

អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31