
Didier Drogba បានទទួលការសរសើរយ៉ាងខ្លាំងពីមិត្តរួមជាតិរបស់គាត់គឺ Yaya Toure ថាជាកីឡាករដ៏មានទេពកោសល្យអស្ចារ្យបំផុតម្នាក់
ស្របពេលអតីតខ្សែប្រយុទ្ធអន្តរជាតិកូតឌីវ័រធ្លាប់បានដើរតួនាទីជាសុបិន្តអាក្រក់សម្រាប់ខ្សែការពារគ្រប់រូបកន្លងមក។មិត្តរួមជាតិរបស់គាត់ដែលជាអតីតខ្សែបម្រើ-ការពារ Yaya Toure បច្ចុប្បន្នមានវ័យ ៤៤ ឆ្នាំ និងជាអតីតកីឡាករ Man.City បានប្រាប់ ESPN UK ថា :កីឡាករដែលខ្ញុំខ្លាច និងលេងប្រឈមបំផុតគឺគាត់៏(Drogba)( សម្រាប់ខ្ញុំ ក្បាលរបស់គាត់ខ្លាំងជាងការស៊ុតរបស់គាត់ទៅទៀត។ជាមួយបច្ចេកទេសសមត្ថភាព និង ភាពវ័យឆ្លាតព្រមទាំងកម្លាំងថាមពលនិងការស៊ុតបាល់ដ៏ខ្លាំងចំគោលដៅល្អសូម្បីតែខ្សែបម្រើក៏ភ័យខ្លាចចំពោះសមត្ថភាពរបស់គាត់ក្នុងការប្រកួតប្រជែងដែរ។
ទោះបីលេងនៅលីកកំពូលផ្សេងគ្នាប៉ុន្តែ អ្នកទាំងពីរបានជួបគ្នាមួយចំនួនក្នុងការប្រកួត UCL រវាង Chelsea និង Barcelona និងអំឡុងពេលប្រកួតនៅ នៅក្របខណ្ឌ Premier League។អ្នកទាំងពីរបានឈ្នះពានរង្វាន់កីឡាករបាល់ទាត់ល្អបំផុតប្រចាំឆ្នាំរបស់ទ្វីបអាហ្រ្វិកប្រាំមួយដងរវាងពួកគេក្នុងនោះ ទទួលបាន ៤ ដងជាប់ៗគ្នាក្នុងចន្លោះឆ្នាំ ២០១១-២០១៤។Toure ក៏ធ្លាប់ឈ្នះ African Cup of Nations ក្នុងឆ្នាំ 2015 ដែលជាស្នាដៃរបស់ Drogba និងសហករណ៍បានធ្លាក់ទៅ Zambia ក្នុងឆ្នាំ 2012 ។
Drogba បានជួយអោយ Chelsea លើកពាន UEFA Champions League ជាលើកដំបូងរបស់ពួកគេក្នុងឆ្នាំ ២០១២មុនពេលត្រលប់មកក្លឹបវិញដោយខ្ចីជើងរយៈពេលប្រាំមួយខែក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Jose Mourinho ក្នុងឆ្នាំ ២០១៥ ហើយបានឈ្នះពាន Premier League លើកទី៣នៅ Stamford Bridge ។
ប្រភព:sportsbrief

បរទេសៈ Liverpool ត្រូវបានគេរាយការណ៍ថា មិនបានចាប់អារម្មណ៍លើការចុះកុងត្រាលើខ្សែបម្រើឆ្នើម Kevin De Bruyne ដែលនឹងផុតកុងត្រាជាមួយនឹងក្រុមនៅពេលចប់រដូវកាលនេះ។ ការសម្រេចចិត្តនេះគឺកើតឡើងដោយលោក Arne អ្នកចាត់ការទូទៅរបស់ក្រុមហង្សក្រហម ដោយលោកចង់ផ្តោតលើកីឡាករយុវជនច្រើនជាង ជាពិសេសផ្តោតលើតំបន់ដែលក្រុមរបស់លោកកំពុងខ្វះខាតនាពេលបច្ចុប្បន្នជាមួយនឹងការចាកចេញរបស់ខ្សែការពារស្លាបគឺ Trent Alexander Arnold ទៅកាន់ Real Madrid ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ ក្រុម Spur មើលឃើញអ្នកជំនួសលោក Ange Postecoglou សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
