Close
Close
Ads: 88BOL
ខ្សែបម្រើរូបនេះថាការរិះគន់របស់លោក Pep Guardiola គឺពិបាកទទួលយក (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

លោក Pep Guardiola មិនដែលខ្លាចក្នុងការរិះគន់ជាសាធារណៈចំពោះកីឡាកររូបណាដែលធ្លាប់លេងក្រោមការដឹកនាំរបស់គាត់ ប្រសិនជាគ្រូ បង្វឹកសញ្ជាតិអេស្បាញរូបនេះវាយតម្លៃឃើញថា Kalvin Phillips មិនបានរក្សាទំងន់អោយមានស្ថេរភាពនោះទេពោលគឺ ចាប់តាំងពីបញ្ចប់ ព្រឹត្តការណ៍ World Cup ២០២២​ មកម្លេះ ។Man. City បានចំណាយប្រាក់ 50 លានផោនសម្រាប់Phillips អោយទៅ Leeds United ប៉ុន្តែរដូវកាលដំបូង​របស់ខ្សែបម្រើរូបនេះត្រូវបានមើលឃើញថាចូលលេងតិចបំផុតពោលគឺ Phillips លេងបានត្រឹមតែ៥៩៣នាទីប៉ុណ្ណោះ ដែលក្នុងនោះ​១០៣នាទី​លេង​នៅក្របខណ្ឌ Premier League។ទោះបីជាគាត់មានសិទ្ធិទទួល បានមេដាយ បន្ទាប់ពីការបង្ហាញខ្លួនច្រើនជាង ៥ប្រកួតក៏ដោយ ហើយទីបំផុត Phillips បានឈ្នះជើងឯក៣កម្មវិធីក្នុង រដូវកាលដំបូង(២០២២-២០២៣)ជាមួយមេឃខៀវផងដែរ។



ពោលគឺឡើងគីឡូចាប់តាំងពីបញ្ចប់ព្រឹត្តិការណ៍ World Cup ២០២២ មកដល់ពេលបច្ចុប្បន្ន។​មើលឃើញដូច្នេះហើយផ្ទុយទៅវិញ ​Phillips បានចាត់ ទុកការរិះគន់អំពីកាយសម្បទារបស់គាត់ពីសំណាក់គ្​រូរូបង្វឹករូបនេះថាពិតជាពិបាកទទួលយក ប៉ុន្តែបានសារភាព ថាវាពិបាក និងប្រឈម បញ្ហា ឈឺ ក្រពះថែមទៀតផងដែរ។សម្រាប់ការបង្ហាញខ្លួននៅព្រឹត្តការណ៍ World Cup ២០២២ Phillips ចូលលេងបានតែ៣៥លើកដោយសារតែរបួស។
ប្រភព:sportsbrief
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31