

លោក Pep Guardiola មិនដែលខ្លាចក្នុងការរិះគន់ជាសាធារណៈចំពោះកីឡាកររូបណាដែលធ្លាប់លេងក្រោមការដឹកនាំរបស់គាត់ ប្រសិនជាគ្រូ បង្វឹកសញ្ជាតិអេស្បាញរូបនេះវាយតម្លៃឃើញថា Kalvin Phillips មិនបានរក្សាទំងន់អោយមានស្ថេរភាពនោះទេពោលគឺ ចាប់តាំងពីបញ្ចប់ ព្រឹត្តការណ៍ World Cup ២០២២ មកម្លេះ ។Man. City បានចំណាយប្រាក់ 50 លានផោនសម្រាប់Phillips អោយទៅ Leeds United ប៉ុន្តែរដូវកាលដំបូងរបស់ខ្សែបម្រើរូបនេះត្រូវបានមើលឃើញថាចូលលេងតិចបំផុតពោលគឺ Phillips លេងបានត្រឹមតែ៥៩៣នាទីប៉ុណ្ណោះ ដែលក្នុងនោះ១០៣នាទីលេងនៅក្របខណ្ឌ Premier League។ទោះបីជាគាត់មានសិទ្ធិទទួល បានមេដាយ បន្ទាប់ពីការបង្ហាញខ្លួនច្រើនជាង ៥ប្រកួតក៏ដោយ ហើយទីបំផុត Phillips បានឈ្នះជើងឯក៣កម្មវិធីក្នុង រដូវកាលដំបូង(២០២២-២០២៣)ជាមួយមេឃខៀវផងដែរ។
ពោលគឺឡើងគីឡូចាប់តាំងពីបញ្ចប់ព្រឹត្តិការណ៍ World Cup ២០២២ មកដល់ពេលបច្ចុប្បន្ន។មើលឃើញដូច្នេះហើយផ្ទុយទៅវិញ Phillips បានចាត់ ទុកការរិះគន់អំពីកាយសម្បទារបស់គាត់ពីសំណាក់គ្រូរូបង្វឹករូបនេះថាពិតជាពិបាកទទួលយក ប៉ុន្តែបានសារភាព ថាវាពិបាក និងប្រឈម បញ្ហា ឈឺ ក្រពះថែមទៀតផងដែរ។សម្រាប់ការបង្ហាញខ្លួននៅព្រឹត្តការណ៍ World Cup ២០២២ Phillips ចូលលេងបានតែ៣៥លើកដោយសារតែរបួស។
ប្រភព:sportsbrief
វីដេអូ:


ខ្សែបម្រើស្លាបរបស់ក្រុមបិសាចក្រហម Man. United កីឡាករ Alejandro Garnacho បានបង្ហាញការគាំទ្ររបស់គាត់ចំពោះមិត្តរួមក្រុម Marcus Rashford ដោយពាក់អាវ Aston Villa ក្នុងថ្ងៃវិស្សមកាល។កីឡាករអន្តរជាតិអាហ្សង់ទីនបានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់កាលពីយប់ថ្ងៃអាទិត្យដោយពាក់ឯកសណ្ឋានAston Villa កំលុងពេលនៅផ្ទះ។ មើលឃើញដូច្នេះមិត្តរួមក្រុមគឺសិស្សច្បង Rashford ដែលមានសុពលភាពកុងត្រារយៈពេលពីរឆ្នាំជាមួយក្លឹប Man.Utd បានបញ្ចេញមតិយ៉ាងខ្លីថា My Brother លើរូបភាពរបស់ Garnacho ហើយបានភ្ជាប់មកជាមួយនឹងEmoji រូបបេះដូងជាការអរគុណ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្លែកអារម្មណ៍ ! ខ្លួនជាកីឡាករ Man.Utd តែបែរជាពាក់អាវឯកសណ្ឋានក្លឹបផ្សេងទៅវិញ (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Rashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយAston Villa ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលប្រាំមួយខែក្នុងខែមករា បន្ទាប់ពីត្រូវបានរារាំងដោយអ្នកចាត់ការ Ruben Amorim ។ទោះជាយ៉ាងណាសម្រាប់អនាគតរបស់ Garnacho នៅ Old Trafford នៅតែស្ថិតក្នុងស្ថានភាពនៅទ្រឹង បន្ទាប់ពីគ្រូបង្វឹកលោក Ruben Amorim […]


