Close
Close
Ads: 88BOL
លោក Carlo Ancelloti ដកឈ្មោះកីឡាករ ២រូប ចេញពីក្រុមហ្វឹកហាត់ឈុតធំ
ទំហំអក្សរ
តូច
ធំ

លោក Carlo Ancelotti គ្រូបង្វឹកក្រុម Real Madrid មិនបានផ្លាស់ប្តូរជំហររបស់គាត់ចំពោះកីឡាករពីររូបចេញពីក្រុមឈុតធំដំបូង​ខណៈអ្នកចាត់​ការសញ្ជាតិអ៊ីតាលីបានដកឈ្មោះកីឡាករចំនួន២រូបចេញពីការហ្វឹកហាត់កំដៅសាច់ដុំមុនពេលយុទ្ធនាការថ្មីចាប់ផ្តើម។ កីឡាករទាំងពីររូបនោះគឺ​Alvaro Odriozola និង Jesus Vallejo ខណៈសាម៉ីខ្លួនក៏បានដឹង ច្បាស់ហើយថាពួកគេគឺជាចំណែកលើសចាប់តាំងពីឆ្នាំមុនមកម្លេះក៍ព្រោះ​តែពួកគេទាំង​ពីរគឺ Odriozola ជា និង Vallejo ចូលលេងតួនាទីជាខ្សែ​ការពារ​បានតែ១៨០នាទី ប៉ុណ្ណោះសម្រាប់រដូវកាលចាស់។


គួរបញ្ជាក់ថាសម្រាប់Odriozola កីឡាករអន្តរជាតិអេស្បាញវ័យ២៧ឆ្នាំធ្លាប់លេងខ្ចីជើងនៅក្លឹប Bayern Munich និង Fiorentina ចន្លោះឆ្នាំ​២០២០-២០២២ខណៈ Vallejo មានបទពិសោធន៏ធ្លាប់លេងខ្ចីជើងដល់ទៅក្លឹប៤គឺ Zaragoza,Frankfurt,Wolverhampton និង Granada ចន្លោះ ឆ្នាំ២០១៥-២០២១។ដូច្នេះការសម្រេចចិត្តលើកនេះពិតជាបានអោយពួកគេទាំងពីរយល់ច្បាស់ថាក្លឹបលែងត្រូវការរូបគេបន្តទៀតហើយ បើទោះបីជា Vallejo នៅមានកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ២០២៥ក៍ដោយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31