Close
Close
Ads: 88BOL
Pogba ត្រូវ​បាន​ក្លឹប​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ចូល​ចែចូវ​
ទំហំអក្សរ
តូច
ធំ

ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​កីឡាករ Paul Pogba ត្រូវ​បាន​ក្លឹប​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ចូល​ចែចូវ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បារាំង L’Equipe ហើយរាយការណ៍ដោយ Goal។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

យ៉ាងណាមិញ កីឡាករ​រូប​នេះ​បដិសេធ​សំណើ​របស់​ខាង​អារ៉ាប៊ីសាអ៊ូឌីត ដោយសារ​តែ​ខ្លួន​ចង់​ជាប់​លេង​ក្រុម​ជម្រើស​ជាតិ​បារាំង​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​អឺរ៉ុប UEFA Euro Championship ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ឆ្នាំ២០២៤ខាង​មុខ​នេះ។

ទោះ​ជា​បែប​នេះ​ក្ដី កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ធ្វើ​ដំណើរ​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដែល​ជះ​ជា​មន្ទិល​សង្ស័យ​ក្រែងលោ​មាន​កិច្ចព្រមព្រៀង​ណា​មួយ​ជាមួយ​ខាង​អារ៉ាប់។

សូម​បញ្ជាក់​ផង​ដែរ​ថា Pogba នា​ពេល​នេះ​កំពុង​តែ​នៅ​លេង​ឱ្យ​ក្លឹប Juventus។ យ៉ាងណាមិញ កីឡាករ​រូប​នេះ​ហាក់​ដូច​ជា​មិន​សូវ​មាន​សំណាង​សោះ ដោយសារ​តែ​របួស​តាម​ញាំញី​ជានិច្ច​នៅ​មួយ​រយៈ​ចុង​ក្រោយ៕

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31