Close
Ads: 88BOL
Featured-Image
កីឡាកររូបណាដែលជាជម្រើសដ៏ល្អបំផុត ក្នុងការជំនួសតំណែងរបស់ Mbappe នៅ PSG
ទំហំអក្សរ
តូច
ធំ

បរទេស៖ អនាគតរបស់ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe នៅក្លឹប Paris Saint Germain បានធ្លាក់ក្នុងភាពមិនច្បាស់លាស់ក្រោយរូបគេបដិសេធបន្តកុងត្រាថ្មី ខណៈ PSG ប្តេជ្ញាថានឹងលក់រូបគេចេញពីក្លឹបជាដាច់ខាតនៅរដូវក្តៅនេះ បើសិនជាគេមិនព្រមបន្តកុងត្រាថ្មីទេនោះ។ យ៉ាងណាមិញក្លឹប PSG បានផ្តល់ពេល២សប្តាហ៍ដើម្បីឲ្យ Mbappe សម្រេចចិត្ត ហើយនោះពួកគេនឹងដាក់រូបគេលក់តែម្តង បើសិនរូបគេនៅតែរក្សាគោលជំហដដែល។ តើកីឡាកររូបណាក្លឹប PSG នឹងនាំជំនួសកន្លែងរបស់ Mbappe នៅទីក្រុងបារីស? មានខ្សែប្រយុទ្ធឆ្នើមជាច្រើនដែលមានវ័យប្រហាក់ប្រហែលនឹង Mbappe ជាមួយនឹងទេពកោសល្យនៅលើទីផ្សារដោះដូរនាពេលបច្ចុប្បន្នប៉ុន្តែមានកីឡាករតែ៨នាក់ប៉ុណ្ណោះដែលគេសង្កេតឃើញថាសាកសមខ្លាំងជាងគេបំផុត។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ទី៨គឺ: Neymar រូបគេគឺកីឡាកររបស់ក្លឹប PSG ស្រាប់ដូចច្នេះប្រសិនបើ Mbappe ចាកចេញនោះវាជាឪកាសល្អក្នុងឆ្មក់ប្រជាប្រិយភាពបស់ខ្លួនឡើងវិញនៅបារីស ខណៈ Lionel Messi ក៏បានសម្រេចចាកចេញដូចគ្នា។

neymar

ទី៧គឺ: Romelu Lukaku ជាខ្សែប្រយុទ្ធឆ្នើមម្នាក់ដែលនៅមិនទាន់អាចស្វែងរកក្លឹបច្បាស់លាស់នៅឡើយសម្រាប់រដូវកាលក្រោយ ខណៈ Chelsea ចង់លក់រូបគេទៅកាន់អារាប៊ី ដើម្បីទទួលប្រាក់ចំណូលចូលក្រុមបានច្រើន ប៉ុន្តែសមីខ្លួនបដិសេធលើសំណើរនេះ ដោយរូបគេចង់ត្រលប់ទៅ Inter Milan វិញ យ៉ាងណាមិញ Inter មិនហ៊ានចំណាយលុយច្រើនឡើយដើម្បីនាំយក Lukaku ដូចច្នេះវាក៏អាចជាឪកាសល្អសម្រាប់ PSG ក្នុងឆ្មក់យករូបគេផងដែរ។

Lukaku Inter Sassuolo

ទី៦គឺ: Harry Kane បច្ចុប្បន្នខ្សែប្រយុទ្ធរូបនេះនៅតែរក្សាគោលចំហចង់សាកបទពិសោធន៍នៅកន្លែងផ្សេងក្រៅពីក្លឹប Tottenham Hotspur ខណៈ Bayern បានផ្តល់សំណើរពីរលើករួចមកប៉ុន្តែត្រូវបានបដិសេធដោយ Spur។ យ៉ាងណាមិញប្រសិនបើ PSG ផ្តល់សំណើរមួយដែលអាចទាក់ចិត្ត Spur បាននោះពួកគេនឹងអាចចុះកុងត្រាយកខ្សែប្រយុទ្ធអង់គ្លេសរូបនេះបានភ្លាមៗ។

Harry Kane Tottenham 2022-23

ទី៥គឺ: Rasmus Hojlund ខ្សែប្រយុទ្ធវ័យក្មេងដែលមានទេពកោសល្យដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅ Atalan ខណៈក្លឹប Man utd បើកចាប់អារម្មណ៍ជាខ្លាំងលើកីឡាកររូបនេះ ប៉ុន្តែមិនទាន់ហ៊ានផ្តល់សំណើរផ្លូវការណ៍ដោយសារតែពួកគេមានជម្រើសធំៗជាច្រើនទៀតដើម្បីពិចារណា។ យ៉ាងណាមិញវាក៏ជាឪកាសល្អសម្រាប់ PSG ប្រសិនបើពួកគេផ្តល់សំណើរទៅកាន់ Atalanta មុន Man Utd នោះ ពួកគេនឹងអាចចុះកុងត្រាយកខ្សែប្រយុទ្ធរូបនេះបានជាក់ជាមិនខាន។

Rasmus Hojlund Atalanta 2022-23

ទី៤គឺ: Gocalo Ramos ខ្សែប្រយុទ្ធព័រទុយហ្គាល់មានទេពកោសល្យបញ្ចប់ទីល្អមិនចាញ់ Harry Kane ឡើយ ប្រសិនបើ PSG ចុះកុងត្រាយករូបនេះនោះ វានឹងក្លាយជាការបំពេញចំណុចខ្វះខាតនៅក្នុងក្រុមដែលមានប្រសិទ្ធិភាពដ៏ល្អមួយដើម្បីត្រៀមសម្រាប់ការប្រកួតប្រជែងនៅរដូវកាលក្រោយ។

Goncalo Ramos Benfica 2022-23

ទី៣គឺ: Dusan Vlahovic ចំណាយពេលមិនទាន់បានមួយរដូវកាលស្រួលបួលជាមួយនឹង Juventus បច្ចុប្បន្នក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លឹបធំៗជាច្រើននៅតំបន់អឺរ៉ុប ដូចជា Chelsea, Man Utd និង Bayern ជាដើម ប៉ុន្តែយ៉ាងណាមិញបច្ចុប្បន្ន Juventus មិនទាន់ទទួលបានសំណើរផ្លូវការណ៍ណាមួយនៅឡើយក្រៅពីការជួបជជែកពីអ្នកតំណាងតាមក្លឹបផ្សេងៗនោះ។ យ៉ាងណាមិញប្រសិនបើ PSG អាចចុះកុងត្រាយកកីឡាកររូបនេះវាហាក់ដូចពួកគេអាចចុះកុងត្រាយក Ibrahimovic អញ្ចឹងជាមួយទេពកោសល្យតែតបញ្ចូលទីដ៏ល្អ បូករួមកម្ពស់និងកាយសម្បទាដូចនឹងវីរបុរស PSG ។

Dusan Vlahovic Juventus 2023

ទី២គឺ: Victor Osimhem ខ្សែប្រយុទ្ធឆ្នើមរូបនេះជាកីឡាករដែលមានប្រជាប្រិយភាពខ្ពស់លើទីផ្សារដោះដូរកីឡាករពេលបច្ចុប្បន្នក្រោយជួយឲ្យ Napoli ឈ្នះពានរង្វាន់ Serie A ជាលើកដំបូងក្នុងរយៈពេល៣៣ឆ្នាំ។ យ៉ាងណាមិញអនាគតរបស់គេបានធ្លាក់ក្នុងភាពមិនច្បាស់លាស់ក្រោយមានក្លឹបជាច្រើនបើកការចាប់អារម្មណ៍លើរូបគេជាខ្លាំង។ យ៉ាងណាមិញមិនទាន់មានក្លឹបដាក់គោលដៅខ្លាំងនៅទ្បើយទេ ខណៈ PSG ក៏ជាក្លឹបមួយដែលមានចុះបញ្ចូលឈ្មោះកីឡាកររូបនេះលើកំពូលតារាងដើម្បីជំនួសតំណែងរបស់ Mbappe ផងដែរ។

20230604 Victor Osimhen

ទី១គឺ: Marcus Rashford ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Man utd ធ្លាប់ត្រូវបានក្លឹប PSG ពិចារណាចុះកុងត្រាម្តងរួចមកហើយកាលពីរដូវក្តៅលើកមុន ក្រោយរូបគេធ្លាក់ទម្រង់លេងខ្លាំង ប៉ុន្តែចុងក្រោយ PSG បានបរាជ័យលើកិច្ចព្រមព្រៀងមួយនេះក្រោយ Rashford ចង់បន្តនៅក្លឹប Man Utd បន្តទៀត។ យ៉ាងណាមិញរដូវកាលនេះគេសង្កេតឃើញ Rashford គឺធ្វើបានល្អជាខ្លាំង និងបានជួយក្រុមខ្លួនឈ្នះ EFL Cup ថែមទៀតផង។​ ដូច្នេះជាមួយទម្រង់រីកចម្រើនឡើងវិញបែបនេះ PSG អាចពិចារណាក្នុងនាំយករូបគេទៅចូលរួមក្រុម ខណៈកីឡាកររូបនេះមានភាពស្រដៀងនឹង Mbappe ច្រើនដូចជាល្បឿន, ការបញ្ចប់ទី និង១ទល់១ជាមួយនឹងខ្សែការពារជាដើម។

Marcus Rashford, the view from Europe: 'He was a ghost – now he's elite' - The Athletic

Topics
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Chelsea 0 0 0 0 0 0 +0 0
    7 Crystal Palace 0 0 0 0 0 0 +0 0
    8 Everton 0 0 0 0 0 0 +0 0
    9 Fulham 0 0 0 0 0 0 +0 0
    10 Ipswich Town 0 0 0 0 0 0 +0 0
    11 Leicester City 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Southampton 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31  
  • Sponsor by 88Bol