
បរទេស៖ អនាគតរបស់ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe នៅក្លឹប Paris Saint Germain បានធ្លាក់ក្នុងភាពមិនច្បាស់លាស់ក្រោយរូបគេបដិសេធបន្តកុងត្រាថ្មី ខណៈ PSG ប្តេជ្ញាថានឹងលក់រូបគេចេញពីក្លឹបជាដាច់ខាតនៅរដូវក្តៅនេះ បើសិនជាគេមិនព្រមបន្តកុងត្រាថ្មីទេនោះ។ យ៉ាងណាមិញក្លឹប PSG បានផ្តល់ពេល២សប្តាហ៍ដើម្បីឲ្យ Mbappe សម្រេចចិត្ត ហើយនោះពួកគេនឹងដាក់រូបគេលក់តែម្តង បើសិនរូបគេនៅតែរក្សាគោលជំហដដែល។ តើកីឡាកររូបណាក្លឹប PSG នឹងនាំជំនួសកន្លែងរបស់ Mbappe នៅទីក្រុងបារីស? មានខ្សែប្រយុទ្ធឆ្នើមជាច្រើនដែលមានវ័យប្រហាក់ប្រហែលនឹង Mbappe ជាមួយនឹងទេពកោសល្យនៅលើទីផ្សារដោះដូរនាពេលបច្ចុប្បន្នប៉ុន្តែមានកីឡាករតែ៨នាក់ប៉ុណ្ណោះដែលគេសង្កេតឃើញថាសាកសមខ្លាំងជាងគេបំផុត។
ទី៨គឺ: Neymar រូបគេគឺកីឡាកររបស់ក្លឹប PSG ស្រាប់ដូចច្នេះប្រសិនបើ Mbappe ចាកចេញនោះវាជាឪកាសល្អក្នុងឆ្មក់ប្រជាប្រិយភាពបស់ខ្លួនឡើងវិញនៅបារីស ខណៈ Lionel Messi ក៏បានសម្រេចចាកចេញដូចគ្នា។
ទី៧គឺ: Romelu Lukaku ជាខ្សែប្រយុទ្ធឆ្នើមម្នាក់ដែលនៅមិនទាន់អាចស្វែងរកក្លឹបច្បាស់លាស់នៅឡើយសម្រាប់រដូវកាលក្រោយ ខណៈ Chelsea ចង់លក់រូបគេទៅកាន់អារាប៊ី ដើម្បីទទួលប្រាក់ចំណូលចូលក្រុមបានច្រើន ប៉ុន្តែសមីខ្លួនបដិសេធលើសំណើរនេះ ដោយរូបគេចង់ត្រលប់ទៅ Inter Milan វិញ យ៉ាងណាមិញ Inter មិនហ៊ានចំណាយលុយច្រើនឡើយដើម្បីនាំយក Lukaku ដូចច្នេះវាក៏អាចជាឪកាសល្អសម្រាប់ PSG ក្នុងឆ្មក់យករូបគេផងដែរ។
ទី៦គឺ: Harry Kane បច្ចុប្បន្នខ្សែប្រយុទ្ធរូបនេះនៅតែរក្សាគោលចំហចង់សាកបទពិសោធន៍នៅកន្លែងផ្សេងក្រៅពីក្លឹប Tottenham Hotspur ខណៈ Bayern បានផ្តល់សំណើរពីរលើករួចមកប៉ុន្តែត្រូវបានបដិសេធដោយ Spur។ យ៉ាងណាមិញប្រសិនបើ PSG ផ្តល់សំណើរមួយដែលអាចទាក់ចិត្ត Spur បាននោះពួកគេនឹងអាចចុះកុងត្រាយកខ្សែប្រយុទ្ធអង់គ្លេសរូបនេះបានភ្លាមៗ។
ទី៥គឺ: Rasmus Hojlund ខ្សែប្រយុទ្ធវ័យក្មេងដែលមានទេពកោសល្យដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅ Atalan ខណៈក្លឹប Man utd បើកចាប់អារម្មណ៍ជាខ្លាំងលើកីឡាកររូបនេះ ប៉ុន្តែមិនទាន់ហ៊ានផ្តល់សំណើរផ្លូវការណ៍ដោយសារតែពួកគេមានជម្រើសធំៗជាច្រើនទៀតដើម្បីពិចារណា។ យ៉ាងណាមិញវាក៏ជាឪកាសល្អសម្រាប់ PSG ប្រសិនបើពួកគេផ្តល់សំណើរទៅកាន់ Atalanta មុន Man Utd នោះ ពួកគេនឹងអាចចុះកុងត្រាយកខ្សែប្រយុទ្ធរូបនេះបានជាក់ជាមិនខាន។
ទី៤គឺ: Gocalo Ramos ខ្សែប្រយុទ្ធព័រទុយហ្គាល់មានទេពកោសល្យបញ្ចប់ទីល្អមិនចាញ់ Harry Kane ឡើយ ប្រសិនបើ PSG ចុះកុងត្រាយករូបនេះនោះ វានឹងក្លាយជាការបំពេញចំណុចខ្វះខាតនៅក្នុងក្រុមដែលមានប្រសិទ្ធិភាពដ៏ល្អមួយដើម្បីត្រៀមសម្រាប់ការប្រកួតប្រជែងនៅរដូវកាលក្រោយ។
ទី៣គឺ: Dusan Vlahovic ចំណាយពេលមិនទាន់បានមួយរដូវកាលស្រួលបួលជាមួយនឹង Juventus បច្ចុប្បន្នក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លឹបធំៗជាច្រើននៅតំបន់អឺរ៉ុប ដូចជា Chelsea, Man Utd និង Bayern ជាដើម ប៉ុន្តែយ៉ាងណាមិញបច្ចុប្បន្ន Juventus មិនទាន់ទទួលបានសំណើរផ្លូវការណ៍ណាមួយនៅឡើយក្រៅពីការជួបជជែកពីអ្នកតំណាងតាមក្លឹបផ្សេងៗនោះ។ យ៉ាងណាមិញប្រសិនបើ PSG អាចចុះកុងត្រាយកកីឡាកររូបនេះវាហាក់ដូចពួកគេអាចចុះកុងត្រាយក Ibrahimovic អញ្ចឹងជាមួយទេពកោសល្យតែតបញ្ចូលទីដ៏ល្អ បូករួមកម្ពស់និងកាយសម្បទាដូចនឹងវីរបុរស PSG ។
ទី២គឺ: Victor Osimhem ខ្សែប្រយុទ្ធឆ្នើមរូបនេះជាកីឡាករដែលមានប្រជាប្រិយភាពខ្ពស់លើទីផ្សារដោះដូរកីឡាករពេលបច្ចុប្បន្នក្រោយជួយឲ្យ Napoli ឈ្នះពានរង្វាន់ Serie A ជាលើកដំបូងក្នុងរយៈពេល៣៣ឆ្នាំ។ យ៉ាងណាមិញអនាគតរបស់គេបានធ្លាក់ក្នុងភាពមិនច្បាស់លាស់ក្រោយមានក្លឹបជាច្រើនបើកការចាប់អារម្មណ៍លើរូបគេជាខ្លាំង។ យ៉ាងណាមិញមិនទាន់មានក្លឹបដាក់គោលដៅខ្លាំងនៅទ្បើយទេ ខណៈ PSG ក៏ជាក្លឹបមួយដែលមានចុះបញ្ចូលឈ្មោះកីឡាកររូបនេះលើកំពូលតារាងដើម្បីជំនួសតំណែងរបស់ Mbappe ផងដែរ។
ទី១គឺ: Marcus Rashford ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Man utd ធ្លាប់ត្រូវបានក្លឹប PSG ពិចារណាចុះកុងត្រាម្តងរួចមកហើយកាលពីរដូវក្តៅលើកមុន ក្រោយរូបគេធ្លាក់ទម្រង់លេងខ្លាំង ប៉ុន្តែចុងក្រោយ PSG បានបរាជ័យលើកិច្ចព្រមព្រៀងមួយនេះក្រោយ Rashford ចង់បន្តនៅក្លឹប Man Utd បន្តទៀត។ យ៉ាងណាមិញរដូវកាលនេះគេសង្កេតឃើញ Rashford គឺធ្វើបានល្អជាខ្លាំង និងបានជួយក្រុមខ្លួនឈ្នះ EFL Cup ថែមទៀតផង។ ដូច្នេះជាមួយទម្រង់រីកចម្រើនឡើងវិញបែបនេះ PSG អាចពិចារណាក្នុងនាំយករូបគេទៅចូលរួមក្រុម ខណៈកីឡាកររូបនេះមានភាពស្រដៀងនឹង Mbappe ច្រើនដូចជាល្បឿន, ការបញ្ចប់ទី និង១ទល់១ជាមួយនឹងខ្សែការពារជាដើម។

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



