Close
Close
Ads: 88BOL
Paolo Di Canio: PSG បង្ហាញចរិកទន់ជ្រាយធ្វើអោយ Mbappe បានចិត្ត (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

មិនទុកមុខទុកមាត់អោយនោះទេលោក Paolo di Canio អតីតកីឡាករ Lazio និង West Ham បានរិះគន់​អាកប្បកិរិយារបស់ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe យ៉ាងចាស់ដៃជាសាធារណៈ ព្រមជាមួយក្លឹប Paris Saint-Germain ដែលជាអាណាព្យាបាល​ក៏រួមចំណែកខុសផងដែរ ។


គួរកត់សម្គាល់ថាពិភពបាល់ទាត់កំពុងតែតាមដានមើលយ៉ាងយកចិត្តទុកដាក់សម្រាប់កីឡាករ Kylian Mbappe ជាមួយក្លឹប Paris Saint-Germain ខណៈខ្សែប្រយុទ្ធក្រុមមាន់គកបារាំងរូបនេះចង់ចាកចេញពីទឹកដី Parc Des Princes ដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃកិច្ចសន្យា​របស់គាត់នៅរដូវ​កាលក្រោយ ។

ទង្វើនេះហើយបានធ្វើអោយអតីតកីឡាករអន្តរជាតិអ៊ីតាលីបានចាត់ទុកMbappe ថា​បង្ហាញកាយវិការជាការមិនគោរពដោយការបញ្ជាក់ប្រាប់នៅលើ ‘Sky Sport ថា : វាជាការអាម៉ាស់ណាស់ដែល Mbappe ប្រព្រឹត្តបែបនេះជាមួយ PSG បន្ទាប់ពីរកបានប្រាក់ចំណូលចន្លោះ ២០០ រឺ ៣០០ លានអឺរ៉ូ។ ទោះបីជាមិនមែនជារឿងពុតត្បុតក៏ដោយ តែកិត្តិយសរបស់គាត់ជាមួយ អ្នកគាំទ្រមិនអាចទិញបានជាមួយនឹងទឹកប្រាក់ទោះបីច្រើនរហូត​ដល់​២ ពាន់លានអឺរ៉ូ ក័ដោយ។ ការគំរាមកំហែងចង់ចាកចេញដោយគ្មានតម្លៃខ្លួនដើម្បីទៅកើបប្រាក់​នៅ Real Madridគឺដដោយសារតែ PSG ពួកគេ បានធ្វើឱ្យខូចកីឡាករ និងបង្ហាញចរិកទន់ជ្រាយអោយរូបគេដឹងចិត្ត។ ដូច្នេះយើងអាចនិយាយបានថាមិនមែនតែ Mbappe ម្នាក់ឯងនោះទេ គឺ PSG ក័រួមចំណែកខុសដែរដែលទម្រើស​កីឡាករខ្លាំងពេកធ្វើអោយគាត់បានចិត្ត ។
ប្រភព:Besoccer
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31