បន្ទាប់ពីការចាកចេញរបស់ប្រធានក្រុមចុងក្រោយគឺ Sergio Busquets ទីបំផុត Barcelona បានបង្ហាញមុខប្រធានក្រុមថ្មីដំបូងរបស់ពួកគេ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ម្នាក់នោះគ្មាននរណាក្រៅពីSergio Roberto ដែលលេងតួនាទីជាខ្សែបម្រើប្រយុទ្ធដែលនិង ពាក់ស្លាកដៃដើរតួនាទីជាកាពីតែនក្រុមខណៈប្រិយមិត្តអ្នកគំាទ្រភាគច្រើនបានដឹងថាឪកាសនោះវានិងមកដល់។ គួរបញ្ជាក់ថាក្រោយការចាកចេញ របស់ រៀម ច្បងJordi Alba និង Sergio Busquets និងជាមិត្តរួមក្រុមចាប់តាំងពីហ្វឹកហាត់នៅសាលាយុវជនរបស់ Barcelona ក្នុងឆ្នាំ ២០០៦ ឥឡូវនេះ ជាលើកទីមួយហើយដែល Barcelona បានបង្ហាញមុខប្រធានក្រុមរបស់ពួកគេនៅលើគណនី Twitter របស់ក្លឹបយក្ស Catalan ជាមួយនឹង ចំណង ជើងដែលសរសេរថា : ថ្ងៃដំបូងក្នុងនាមជាប្រធានក្រុមដំបូង ។
Roberto ដែលលេងតួនាទីជាបម្រើ-កាពារ កីឡាករវ័យ ៣១ ឆ្នាំរូបនេះលេងបានប្រមាណ ៣៥០ ប្រកួតសម្រាប់ក្រុមឈុតធំនិង ធ្លាប់ដើរតួនាទីជាប្រធានក្រុមទីពីរបន្ទាប់ពីBusquets ។
គាត់បានឈ្នះពានសរុប ២៧ ដែលក្នុងនោះរួមមានពាន La Liga ចំនួន ៧ដង ពាន Spanish Super Cup ៦លើក និងពានរង្វាន់ Champions League ចំនួនពីរ។ ទោះបីបង្ហាញខ្លួនមានកម្រិតកាលពីរដូវកាលមុន ប៉ុន្តែកីឡាករអន្តរជាតិអេស្បាញនៅតែដើរតួនាទីសំខាន់នាទឹកដី Camp Nou ខណៈក្លឹបបានសម្រេចបន្តកុងត្រា១ឆ្នាំទៀតដល់ Roberto ផងដែរ។
ប្រភព:Besoccer
ប្រភព:
(បារាំង)៖ ក្លឹបយក្សបារាំង Paris Saint-Germain កំពុងមានផែនការទី២ រួចជាស្រេច ប្រសិន Kylian Mbappe នៅតែបន្តចង់ចាកចេញពីទឹកដីបារាំងនោះ។ ទន្ទឹមនឹងនេះ ក្រុមរបស់លោក Luis Enrique នឹងបង្កើនការតាមប្រមាញ់លើខ្សែបម្រើស្លាបរបស់ Khvicha Kvaratskhelia របស់ក្លឹបនៅអ៊ីតាលី Napoli ដែលមានតម្លៃខ្លួនផ្ទេរថ្លៃគួរសមប្រមាណ ១២០លានអឺរ៉ូ ឬស្មើនឹង ១០៣លានផោន។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ា! PSG ត្រៀមលុយធំសម្បើម ១២០លានអឺរ៉ូ ដើម្បីទិញកីឡាករជំនួស Mbappe ម្នាក់នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា Mbappe ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការចាកចេញពី PSG ហើយផ្លាស់កាន់ក្រុមអធិរាជស Real Madrid នៅខែមិថុនាខាងមុខ។ ដោយឡែក គ្រូបង្វឹក PSG លោក Enrique បានកោតសរសើរដល់ Kvaratskhelia ហើយចាត់ទុកថាកីឡាករអន្តរជាតិ Georgia គឺជាកីឡាករដ៏ល្អបំផុតមួយរូបក្នុងយកមកពង្រឹងក្រុម មុនពេលយុទ្ធនាការថ្មីមកដល់។ […]