Close
Featured-Image
Chelsea បញ្ចេញឈុតឯកសណ្ឋានសម្រាប់រដូវកាលថ្មីដោយគ្មានអ្នកឧបត្ថម្ភ
ទំហំអក្សរ
តូច
ធំ

ក្រុមតោខៀវ Chelsea បានបង្ហាញឈុតសម្លៀកបំពាក់ថ្មីសម្រាប់ត្រៀមរដូវកាលថ្មី ២០២៣-២០២៤ខាងមុខនេះ ខណៈឯកសណ្ឋានអាវនោះ​ត្រូវបានមើលឃើញថាវាមានលំនាំ ត្រលប់ទៅកាន់អតីតកាល ក្នុងទសវត្សរ៍ទី ៩០ ហើយអ្វីដែលគួរអោយកត់សម្គាល់នោះគឺ នៅមិនទាន់មាន​ស្លាកឈ្មោះយីហោក្រុមហ៊ុន រឺ ផលិតផលសេវាកម្មណាមួយបានផ្តល់ការ ឧបត្ថម្ភ រឺឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ។ក្លឹបដែលមានមូលដ្ឋាន​នៅទីក្រុងឡុងដ៍បានណែនាំថាអាវនេះមិនទាន់ដាក់លក់នៅលើទីផ្សារនៅឡើយទេ ដោយសារមានការផ្លាស់ប្តូរដែល​អាចនឹងត្រូវប្រកាស ប្រសិនមាន ការកែប្រែនៅពេលណាមួយ។

ចេតនានេះត្រូវមើលមើលឃើញថាជាការរំលឹក និង គោរពដល់យុគសម័យដ៏ជោគជ័យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបខណៈ ក្លឹបបានសរសេរនៅលើគេហទំព័រផ្លូវការរបស់ពួកគេថា :ឈុត អាវយឺតដែលផលិតឡើងដោយក្រុមហ៊ុនកីឡាដ៏ល្បីល្បាញម៉ាក Nike សម្រាប់ត្រៀមការប្រកួតក្នុងផ្ទះនៅទឹកដី Stamford Bridge ត្រូវបានដាក់បង្ហាញនៅថ្ងៃនេះ ហើយមានការរចនាបែបបុរាណជាមួយនឹង​ពណ៌សបន្ថែមទៅលើផ្ទែអាវពណ៌ខៀវ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

រំលឹកដល់ចន្លោះទស្សវត្សឆ្នាំ១៩៩០-២០០០ Chelsea ធ្លាប់ឈ្នះពានរង្វាន់ UEFA Cup Winners’ Cup ជាមួយវីរបុរស Gianfranco Zola, Dennis Wise, Roberto Di Matteo និងវីរបុរសក្លឹបជាច្រើនផ្សេងទៀតជាមួយពានរង្វាន់ League Cup និង UEFA Super Cup វគ្គផ្តាច់ព្រ័ត្រ​ក្រោមការគ្រប់គ្រងរបស់លោក Gianluca Vialli ដ៏អស្ចារ្យ។

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ»
featured image

(អង់គ្លេស)៖ ផ្លូវការ! តោខៀវ Chelsea ទិញបានខ្សែការពារអន្តរជាតិហូឡង់ Jorrel Hato ពីក្លឹប Ajax ក្នុងតម្លៃ ៣៧លានផោន ឬស្មើនឹង ៤២លានអឺរ៉ូ ដែលរូបគេជាសមាជិកថ្មីទី៨ របស់ក្រុមតោខៀវនារដូវកាលទិញ-ដូរកីឡាករផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Hato វ័យទើបតែ ១៩ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Stamford Bridge រយៈពេល៧ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់កាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលកីឡាករយុវជនរូបនេះ ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមធំទឹកក្រូចហូឡង់បានចំនួន ៦ប្រកួតផងដែរ៕ ប្រភព៖ BBC

ចុចអានបន្ត
អត្ថបទទាក់ទង
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31