

(ទីក្រុងឡុងដ៍)៖ យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា ក្រុមតោខៀវ Chelsea បានដាក់តម្លៃផ្ទេរប្រមាណ ៤០លានផោន ឬ ៥០លានដុល្លារ សម្រាប់ខ្សែប្រយុទ្ធ Romelu Lukaku ខណៈដែលក្លឹបនៅអ៊ីតាលី Inter Milan និង Juventus នៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះនៅរដូវក្តៅខាងមុខ។ គួរបញ្ជាក់ផងដែរថា ក្លឹប Inter បានចុះហត្ថលេខាលើ Lukaku ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវកាលមុន ប៉ុន្តែក្លឹបចង់រក្សាកីឡាកររូបនេះជាកម្មសិទ្ធ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺក្រៅពីការផ្តល់ជូនពីក្លឹបនៅប្រទេសអ៊ីតាលី Lukaku ក៏ត្រូវបានដេញតាមប្រមាញ់ដោយក្រុម Al-Hilal របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែការផ្តល់ជូនដ៏ពិសេសវិសេសវិសាលនេះត្រូវបានច្រានចោលដោយសាមីខ្លួនផ្ទាល់កាលពីខែមុន៕


កីឡាករKilyan Mbappe ត្រៀមបង្ហាញខ្លួនចូលលេងប្រឈមជាមួយអតីតក្លឹប PSG សម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup ដោយគិតចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៧ក្នុងនាមកីឡាករ Monaco។គួររំលឹកថាការចាកចេញរបស់ Mbappe ពី PSGទៅកាន់Real Madridដែលរូបគេមានក្តីសុបិន្ត ចង់លេងចាប់តាំងពីនៅកុមារភាពមកបានធ្វើអោយប្រធានក្លឹបលោក Nasser al-Khelaifi មិនសប្បាយចិត្តសោះឡើយ ខណៈMbappe បានចោតប្រកាន់ថាក្លឹប PSG បានដាក់អោយរូបគេហ្វឹកហាត់ជាមួយកីឡាករត្រៀមលក់ចេញពី ក្លឹបប៉ុណ្ណោះមូលហេតុព្រោះតែខ្លួនមិនបន្តកុងត្រាថ្មីកាលពីឆ្នាំ២០២៣កន្លងទៅ ។អត្ថបទកំពុងចាប់អារម្មណ៍៖ អាចពិបាកជើងក្រោមរឺយ៉ាងណា? PSG នឹងអវត្តមានកីឡាករឆ្នើម២រូបពេលជួប Real Madrid សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាក្រោយពីបាត់បង់កីឡាករឆ្នើមដែលពួកគេបានចំណាយប្រាក់ច្រើនបំផុតក្នុងការនាំយកពីក្លឹបMonaco ក្នុងតម្លៃ ១៦៦លានផោនកាលពីឆ្នាំ ២០១៧រួចមក ។ជម្លោះផ្លូវច្បាប់រវាង ជាមួយក្លឹប PSGដ៏ជូរចត់បានបន្តកើតមានឡើងបន្ទាប់ពី Mbappe បានអះអាងថាក្លឹបជើងឯកបារាំងនៅជំពាក់ប្រាក់ឈ្នួល និង ប្រាក់រង្វាន់សម្រាប់រូបគេចំនួន ៥៥ លានអឺរ៉ូ កំលុងពេលកីឡាករវ័យ ២៦ឆ្នាំបានចំណាយពេលលេងអោយក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសនេះកន្លងមក។ផ្ទុយទៅវិញមេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ Mbappe បានប្រាប់សារពត៌មានបារាំងAFP’ […]



