
Lukaku ត្រូវបានក្លឹបយក្សធំៗពីរ នៅតែចាប់អារម្មណ៍ខ្លាំង ខណៈតម្លៃផ្ទេរត្រឹម ៤០លានផោន
ទំហំអក្សរ
តូច
ធំ
(ទីក្រុងឡុងដ៍)៖ យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា ក្រុមតោខៀវ Chelsea បានដាក់តម្លៃផ្ទេរប្រមាណ ៤០លានផោន ឬ ៥០លានដុល្លារ សម្រាប់ខ្សែប្រយុទ្ធ Romelu Lukaku ខណៈដែលក្លឹបនៅអ៊ីតាលី Inter Milan និង Juventus នៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះនៅរដូវក្តៅខាងមុខ។ គួរបញ្ជាក់ផងដែរថា ក្លឹប Inter បានចុះហត្ថលេខាលើ Lukaku ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវកាលមុន ប៉ុន្តែក្លឹបចង់រក្សាកីឡាកររូបនេះជាកម្មសិទ្ធ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺក្រៅពីការផ្តល់ជូនពីក្លឹបនៅប្រទេសអ៊ីតាលី Lukaku ក៏ត្រូវបានដេញតាមប្រមាញ់ដោយក្រុម Al-Hilal របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែការផ្តល់ជូនដ៏ពិសេសវិសេសវិសាលនេះត្រូវបានច្រានចោលដោយសាមីខ្លួនផ្ទាល់កាលពីខែមុន៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សអត្ថបទទាក់ទង

3 weeks ago .
768 Views
គ្រូ Man Utd ចង់ឲ្យតារាឆ្នើមរូបនេះ «បន្តនៅដល់ចប់កុងត្រា» បើទោះបី Al-Hilal កំពុងជះលុយធំ

1 month ago .
197 Views
AC Milan ឡើងទៅចាំវគ្គផ្ដាច់ព្រ័ត្រ Coppa Italia ក្រោយលុត Inter Milan មិនឲ្យតដៃ

3 months ago .
480 Views
ក្លឹបយក្សអ៊ីតាលីពិចារណាបញ្ចប់តំណែងគ្រូបង្វឹកក្រោយចាញ់ធ្ងន់ករ២លើកចុងក្រោយ(មាន២វីដេអូ)

3 months ago .
247 Views
ក្លឹបយក្ស៣ នៅ PL កំពុងឃ្លាំមើលតារាឆ្នើម Inter Milan ដែលកំពុងឡើងជើងម្នាក់