
ក្លឹប Inter Miami បានប្រកាសកាលពីថ្ងៃសុក្រថាខ្លួននឹងរៀបចំព្រឹត្តិការណ៍មួយដែលមានឈ្មោះថា The Unveil នៅថ្ងៃទី ១៦ ខែកក្កដានៅបរិវេណ Fort Lauderdale នាកីឡដ្ឋានDRV PNK របស់ខ្លួនផ្ទាល់ពោលគឺព្រមជាមួយវត្តមានកំពូលខ្សែប្រយុទ្ធ Lione Messi និងជាម្ចាស់ពានបាល់មាស Ballon d’Or ៧សម័យត្រៀមផ្លាស់ទៅ លេងទៅលីកកំពូលសហរដ្ឋអាមេរិក MLS ក្រោយកិច្ចសន្យារបស់ខ្លួនអស់សុពលភាពនៅ Paris Saint-Germain ។
ទោះយ៉ាងណានៅក្នុងសេចក្តីប្រកាសនោះ ក្លឹបដែលគ្រប់គ្រងដោយវីរបុរសបិសាចក្រហម Man.Utd លោក David Beckham និងប្រារព្ធធ្វើព្រឹត្តិការណ៍ដ៏ធំដែលរួមបញ្ចូលការកម្សាន្តដ៏រំភើប ដោយមានសុន្ទរកថានៅលើទីលាន និងកម្មវិធីដទៃជាច្រើនទៀតនោះទេ ។Messi ដែលបានជួយអាហ្សង់ទីនឈ្នះពានWorld Cup ក្នុងខែធ្នូ ២០២២ ត្រូវបានរំពឹងថានឹងបង្ហាញខ្លួនរួមគ្នាជាមួយអតីតមិត្តរួមក្រុម Barcelona និងអតីតខ្សែបម្រើ Sergio Busquets និងលេងរួមក្រុមសាជាថ្មីជាមួយអតីតគ្រូបង្វឹក Barcelona សញ្ជាតិអាហ្សង់ទីន Gerardo Martino និងមកដឹកនាំក្រុម។
Messi ក៍ត្រូវបានរំពឹងថានឹងបង្ហាញខ្លួនចូលលេងជាលើកដំបូងនៅថ្ងៃទី ២១ ខែកក្កដាជាមួយនឹងក្លឹបម៉ិកស៊ិក Cruz Azul ក្នុងការប្រកួតពានរង្វាន់ Leagues Cup ដែលជាការប្រកួតរវាងក្លឹបនៅលីកកំពូល MLS និងលីកកំពូលម៉ិកស៊ិក។
ប្រភព:dailymail

ក្រុមមាន់ក្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានពិចារណាក្នុងការនាំយកអតីតគ្រូបង្វឹករបស់ក្រុម Marseille គឺលោក Roberto De Zerbi ក្នុងនាមជាអ្នកមកជំនួសកន្លែងរបស់លោក Ange Postecoglou ។ អតីតក្រុមប្រឹក្សាភិបាលរបស់ Spur គឺលោក Fabio Paratici បានមើលឃើញលោក De Zerbi ជាបុគ្គលសាកសមបំផុត និងបានជម្រុញឲ្យក្រុម Spur ពិចារណាលើគ្រូបង្វឹករូបនេះ ។ លោក De Zerbi ក៏ធ្លាប់មានបទពិសោធន៍ជាមួយនឹងបាល់ទាត់អង់គ្លេសផងដែរ ដោយពេលនោះរូបលោកបានដឹកនាំក្រុម. Brighton នឹងបានដឹកនាំឲ្យក្រុមបានឡើងទៅដល់វគ្គជម្រុះ UEFA Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប៕អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ហាក់មិនចង់បានខ្សែបម្រើឆ្នើមរបស់ Man City ដែលនឹងចាកចេញពេលចប់រដូវកាល សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស



