Close
Sponsor ads Featured-Image
Mbappe ធ្វើដំណើរទៅលេងមាតុភូមិកំណើតលោកឪពុកនៅទ្វីបអាហ្រ្វិក (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ខ្សែប្រយុទ្ធឆ្នើមក្រុមមាន់គកបារាំង Kylian Mbappe បានទៅដល់ប្រទេសកំណើតឪពុករបស់ខ្លួនគឺកាមេរូន និងទទួលបានមកវិញនូវ​ការស្វាគមន៍​​​​​យ៉ាងកក់ក្តៅ និង រីករាយពីសំណាក់អ្នកគាំទ្រកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ដំណើរទស្សនកិច្ចដែលរួម​មានការងារ​សប្បុរសធម៌ជាមួយកុមារគថ្លង់ និងដំណើរកម្សាន្តទៅកាន់ភូមិដែលឪពុករបស់ខ្លួនលោក Wilfrid Mbappe បានកកើតផងដែរ។សមាជិកជ័យលាភី World Cup ២០១៨​បានធ្វើដំណើរទៅកាន់ប្រទេសកាមេរូនដោយផ្ទាល់ពីសហរដ្ឋអាមេរិកជាកន្លែងដែលគាត់បានចូលរួមជាភ្ញៀវនៅឯពិធីជប់លៀងក្រុមស្បែកសរបស់លោក Michael Rubin នោះ។


មានមនុស្សជាច្រើនដែលសុទ្ធសឹងជាអ្នកស្រលាញ់វិស័យបាល់ទាត់ក្នុងចំណោមប្រជាជនទាំងនោះបានរាក់ទាក់ទទួលខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះ​ដោយពួកគេបានស្លៀកពាក់អាវកីឡាបាល់ទាត់របស់ក្លឹប Paris Saint-Germain នាឱកាសដ៏រីករាយនោះ។ពួកគេបានស្រែក​ហៅឈ្មោះ​របស់គាត់​យ៉ាងកងរំពងនៅពេលដែល Mbappe បានចេញពីស្ថានីយនៅឯព្រលានយន្តហោះក្នុងរដ្ឋធានី Yaounde ។

Mbappé និងចូលរួមការប្រកួតមិត្តភាពពិសេសជាមួយក្លឹបបាល់ទាត់ Vent d’Etoudi ដែលជាក្រុមនៅលីកលំដាប់ផ្នែកទីពីរនៅក្នុងប្រទេសកាមេរូន ដែលជា​កម្មសិទ្ធិរបស់លោក Yannick Noah ។
ប្រភព:sportsbrief
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទទាក់ទង
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31