

Marco Asensio បានបើកទម្លាយពីមូលហេតុដែលរូបគេបានសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយក្លឹប Paris Saint-Germain ក្រោយមានការចាប់អារម្មណ៏ចង់បានពីសំណាក់ក្លឹប Arsenal , Man.Utd និង Barcelona ជាមួយការចុះកុងត្រា៣ឆ្នាំនៅទឹកដី Parc Des Princes ដោយគ្មានតម្លៃខ្លួន។ពោលគឺបន្ទាប់ពីឈ្នះពានរង្វាន់ចំនួន ១៧ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចាកចេញពីក្លឹបក្រោយបង្ហាញខ្លួនចូលលេងឈុតធំបាន៧ ឆ្នាំពោលគឺចាប់តាំងពីត្រលប់មកពីលេងខ្ចីជើងអោយ Mallorca និង Espanyol នៅក្នុងរដូវក្តៅឆ្នាំ ២០១៦កន្លងទៅ ។
ទោះយ៉ាងណាខ្សែបម្រើស្លាបអន្តរជាតិអេស្បាញដែលមានជំនាញជើងឆ្វេង បានប្រាប់មូលហេតុយ៉ាងដូច្នេះថាៈប៉ារីសជាក្លឹបធំមួយ មានគម្រោងច្បាស់លាស់ជាមួយភាពទាក់ទាញ និងមានមហិច្ឆតាច្បាស់លាស់។ វាពិតជាត្រូវគ្នាទៅនឹងអ្វីដែលខ្ញុំត្រូវការ ហើយសំខាន់គឺការប្រកួតប្រជែងក្នុងបរិយាកាសថ្មី។ វាជាអ្វីដែលខ្ញុំចង់បានជាមួយការលេងដោយទំនុកចិត្តនិងចង់ឈ្នះពាន។
Asensio ធ្លាប់ជួបបញ្ហាដ័ធំក្នុងអាជីពដោយជួបប្រទះរបួសដាច់សរសៃពួរ ACL ហើយគាត់ក៏ត្រូវបានអវត្តមានពេញមួយរដូវកាល ២០១៩-២០២០។យ៉ាងណាម៉ិញ Asensioនិងត្រូវរួមការងារជាមួយគ្រូបង្វឹករួមសញ្ជាតិអេស្បាញគឺលោក Luis Enrique ដែលក្លឹបទើបតែតែងតាំងកាលពីថ្ងៃពុធ គ្រោយពីPSG ចែកផ្លូវគ្នាជាមួយលោក Galtier រួចមក។
ប្រភព:Sportsbrief
វីដេអូ:


ទោះបីជាធ្លាប់ចាប់ដៃគូគ្នាប្រយុទ្ធលើទីលានមួយរយៈពេលវែងគួរសមដែរ ប៉ុន្តែវីរបុរសក្រុមបិសាចក្រហម Man.Utd លោក Wayne Rooney បានព្រងើយកន្តើយមិននឹកនាលើកឈ្មោះអតីតមិត្តរួមក្រុម កីឡាករ Cristiano Ronaldo ក្នុងនាមជាដៃគូដែលគាត់ពេញចិត្តបំផុតនោះទេ ។ រំលឹកទៅដល់ជាង២ទសវត្សកន្លងទៅ Rooney និង Ronaldo បានរួមគ្នាចាប់ដៃគូប្រយុទ្ធអស់រយៈពេល ៥ ឆ្នាំនៅ Man. United ប៉ុន្តែផ្ទុយទៅវិញកីឡាករដែលមានកំនត់ត្រារកគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្រុមបានជ្រើសយកកីឡាករ Carlos Tevez ថាពិតជាអតីតដៃគូដ៍ស័ក្តសមទៅវិញទេ។ គួររំលឹកថាអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន Tevez បានលេងចាប់ដៃគូជាមួយអតីតប្រធានក្រុមតោកំណាចអង់គ្លេសអង់គ្លេសរយៈពេលពីរឆ្នាំនៅចន្លោះឆ្នាំ ២០០៧ និង ២០០៩ និងជួយអោយ Man.Utd ឈ្នះពានរង្វាន់ Premier League ទាំងពីររដូវកាល។អត្ថបទកំពុងចាប់អារម្មណ៍៖ នោះ ! Messi រកការព្រមានពីអតីតមិត្តរួមក្រុមមុនជួបក្លឹបចាស់ (១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Rooney បានប្រាប់ BBC Sport ថា :នៅពេល Carlos […]


