

ខ្សែប្រយុទ្ធ Bayern Munich កីឡាករ Sadio Mane អាចនឹងត្រូវចាកចេញពីកីឡដ្ឋាន Allianz Arena បន្ទាប់ពីចូលរួមជាមួយក្លឹបម្ចាស់ជើងឯកអាឡឺម៉ង់ត្រឹមតែមួយរដូវកាលប៉ុណ្ណោះ ។ ទោះបីរកបានគ្រាប់បាល់ត្រឹមតែ១២គ្រាប់សម្រាប់រដូវកាលដំបូង និងជួយក្រុមលោកThomas Tuchel លើកពានBundesliga ជាលើកទី១១ប៉ុន្តែកីឡាករអន្តរជាតិសេណេហ្គាល់មិនទួលបានផ្លែផ្កាល្អដូចការរំពឺងទុកនោះទេពោលគឺចូលលេងជាកីឡាករបម្រុងភាគច្រើនក្រោយបង្ហាញខ្លួនសរុប ៣៨ប្រកួត និងទទួលរងពិន័យមិនបានចូលលេងកំឡុងខែមេសា ក្រោយបង្កជំលោះវាយតប់ដាក់មិត្តរួមក្រុមLeroy Sane ។
Bayern Munich កំពុងពិចារណាទទួលយកសំណើរទិញកីឡាករវ័យ ៣១ ឆ្នាំ ដែលពួកគេផ្ទេរយក មកពីLiverpool ក្នុងតម្លៃ ២៥លានផោនកាលពីជិត១ឆ្នាំមុន ទោះបីទើបតែចូលលេងបានត្រឹម១រដូវកាលមិនពេញលេញក៍ដោយចុះ។
ក្នុងនោះមានតម្រុយថាក្លឹបនៅលីកកំពូលអារ៉ាប៊ីសាអ៊ូឌីតគឺ Al-Ahli បានបង្ហាញការចាប់អារម្មណ៍ចុះហត្ថលេខាចង់នាំយក Mane ទៅលេងរួមគ្នាអតីតមិត្តរួមក្រុម Liverpool គឺ Roberto Firmino ដែលបានផ្ទេរទៅតំបន់មជ្ឈឹមបូព៌ាកកាលពីដើមសប្តាហ៍នេះ។Mane ក៍និងអាចក្លាយជាកីឡាករជើងចាស់ចុងក្រោយបន្ទាប់ពី Karim Benzema, N’Golo Kante, និង Ruben Neves សុទ្ធតែបានផ្លាស់ទៅកើបប្រាក់នៅប្រទេសដែលផ្គត់ផ្គង់ប្រេងដ៍ធំរបស់ពិភពលោកមួយនេះ។
ប្រភព:sportsbrief
វីដេអូMane នៅ Bayern Munich
វីដេអូMane ជាមួយFirmino & Salah នៅLiverpool


Jadon Sancho ខិតជិតការផ្ទេរទៅកាន់ក្លឹប Juventus បន្ទាប់ពីក្លឹបនៅលីកកំពូលSerie Aបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ១៧.៣ លានផោនជាមួយប្រាក់ឈ្នួលពលកម្មនឿយហត់ប្រមាណ៥,២លានផោនត្រូវបានយល់ព្រមពីសាម៉ីអាណាព្យាបាលគឺក្រុមបិសាចក្រហម Manchester United ផងដែរ។ ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ មានបំណងចង់លក់ខ្សែប្រើស្លាបក្រុមជម្រើសជាតិអង់គ្លេសនៅរដូវក្តៅនេះ បន្ទាប់ពី Chelsea ថ្មីៗនេះបានច្រានចោលឱកាសចុះហត្ថលេខាលើកីឡាករវ័យ ២៥ ឆ្នាំក្នុងតម្លៃ ២៥ លានផោន ជំនួសអោយការបានបង់ពិន័យប្រមាណ៥ លានផោន ដើម្បីបញ្ជូនគាត់ត្រលប់ទៅកាន់ទឹកដី Old Trafford វិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពីតកន្លងមក Sancho បានខិតជិតដល់កិច្ចព្រមព្រៀងជាមួយ Napoli កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែក្រុមរបស់លោក Antonio Conte បានបដិសេធមិនបំពេញតាមសំណើតម្លៃ ២១.៣ លានផោនតាមការចង់បាន។គួររំលឹកថា Man.Utd បានបញ្ចប់ការផ្ទេរយក Sancho ពីក្លឹប […]



