
(បារាំង)៖ ក្លឹបយក្សបារាំង Paris Saint-Germain បានបញ្ជាក់ជាផ្លូវការពីការតែងតាំងលោក Luis Enrique ជាគ្រូបង្វឹកថ្មី ដែលគាត់ធ្លាប់ជាអតីតគ្រូបង្វឹកក្លឹបអ្នកមានបុណ្យ Barcelona ដោយកិច្ចសន្យារបស់គាត់ជាមួយ PSG មានរយៈពេល ២ឆ្នាំ។ បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៥៣ឆ្នាំខាងលើនេះ បានលាលែងពីតំណែង ជាអ្នកចាត់ការក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ បន្ទាប់ពីការបរាជ័យនៅព្រឹត្តិការណ៍ World Cup របស់ពួកគេ ក្នុងវគ្គ ១៦ក្រុមចុងក្រោយក្រោមថ្វីជើងរបស់ម៉ារ៉ុកនាខែធ្នូឆ្នាំមុន និងបានទទួលដឹកនាំក្លិប ជាលើកដំបូងរបស់លោក គិតចាប់តាំងពីចាកចេញពីក្លិបក្នុងស្រុក FC Barcelona នាឆ្នាំ២០១៧។ លោក Enrique បានចំណាយពេល ៣រដូវកាលដឹកនាំ Barcelona ដោយបានឈ្នះពានរង្វាន់ UEFA Champions League ១លើក, La Liga ២លើក និងពាន Copa del Rey ក្នុងរដូវកាលទី៣ របស់លោកផងដែរ៕
Official, confirmed. Luis Enrique signs as new Paris Saint-Germain on two year contract. ✅🔴🔵 #PSG pic.twitter.com/6InYNJqGrA
— Fabrizio Romano (@FabrizioRomano) July 5, 2023

(អង់គ្លេស)៖ អ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United លោក Ruben Amorim មានបំណងរក្សាប្រធានក្រុម Bruno Fernandes ឲ្យបន្តលេងនៅទឹកដី Old Trafford រហូតដល់ចប់កិច្ចសន្យាកុងត្រាដល់ឆ្នាំ២០២៧ ក្នុងគ្រាដែលក្លឹប Al-Hilal មកពីលីគកំពូលអារ៉ាប៊ីសាអូឌីត កំពុងតែចង់បាននឹងត្រៀមប្រាក់ធំសម្បើមក៏ដោយ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ហាក់មិនចង់បានខ្សែបម្រើឆ្នើមរបស់ Man City ដែលនឹងចាកចេញពេលចប់រដូវកាល សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះជាយ៉ាងណា ខ្សែបម្រើនាំលេងវ័យ ៣០ឆ្នាំ បានក្លាយជាគោលដៅដ៏សំខាន់របស់ Al-Hilal ដោយភ្ជាប់ជាមួយនឹងតម្លៃខ្លួនខ្ពស់ ដើម្បីផ្លាស់ផ្ទេរឱ្យបានមុនការចាប់ផ្តើមកម្មវិធី Club World Cup ២០២៥ នាខែក្រោយនេះ។ លោក Amorim បានដឹងយ៉ាងច្បាស់ថា រូបលោកត្រូវតែលក់កីឡាករជាច្រើនចេញ ក្នុងគោលបំណងរក្សាលំនឹងហិរញ្ញវត្ថុក្លឹប Man Utd ប្រសិនបើពួកគេមិនអាចឈ្នះពាន Europa League និងដើម្បីប្រកួតប្រជែងយកកៅអីពានអឺរ៉ុប UEFA Champions League […]



