Close
Sponsor ads Featured-Image
កីឡាករបាល់ទាត់ ៧ រូបឈ្នះពាន World Cup ដោយមិនបានចូលលេង១ប្រកួតសោះ
ទំហំអក្សរ
តូច
ធំ

ការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup គឺជាមហិច្ឆតាដ៏ធំបំផុតមួយរបស់កីឡាករ​បាល់ទាត់អាជីពទាំងឡាយ​ពិសេសគឺនៅ​ក្នុង​ការបង្ហាញខ្លួនអោយក្រុមជម្រើសជាតិដែលត្រូវបានចាត់ទុកថាជារឿងដ៍ទូលំទូលាយប្រកបដោយ​កិត្យានុភាពបំផុតជាប្រវត្តិសាស្រ្ត។
ទោះយ៉ាង​ណាជារឿងដែលចម្លែកបំផុតមួយដែរក្នុងចំណោមកីឡាករទាំង៧រូប គឺពួកគាត់បានឈ្នះពានដ៍ធំមួយនេះដោយមិនបានចូល​លេង១ប្រកួតសោះៈ
១.Franco Baresi (១៩៨២)
Franco Baresi គឺជាខ្សែការពារម្នាក់ក្នុងចំណោមខ្សែការពារដ៍កម្រធ្លាប់ឈ្នះពានរង្វាន់ Ballon d’Or គាត់បានឈ្នះពាន World Cup ជាមួយក្រុម​ជម្រើសជាតិ​អ៊ីតាលីក្នុងឆ្នាំ១៩៨២ ដោយមិនបានបង្ហាញខ្លួន១លើកសោះ។

២.Daniel Passarella (១៩៨៦)
វីរបុរស​អាហ្សង់ទីន​មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត World Cup ឆ្នាំ ១៩៨៦ ដែល​បាន​រៀបចំ​នៅ​ប្រទេស​ម៉ិកស៊ិកនោះទេ។គាត់បាន​អវត្តមានពី​ការប្រកួត​និងជំនួសដោយមិត្តរួមក្រុម Jose Luis Brown បានស៊ុតបញ្ចូលទីបើកឆាកយនៅវគ្គផ្តាច់ព្រ័ត្រ។

៣.Ronaldo Nazario De Lima(១៩៩៤)
ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីលបានឈ្នះពាន World Cup ១៩៩៤ ជាមួយប្រេស៊ីលនៅក្នុង​ព្រឹត្តិការណ៍ World Cup ១៩៩៤ ខណៈសហរដ្ឋអាមេរិក ជាម្ចាស់ផ្ទះខណៈពេលនោះរូបគេបានត្រឹមអង្គុយជាកីឡាករបម្រុងប៉ុណ្ណោះទាំងពីចាប់ផ្តើមរដូវដល់វគ្គផ្តាច់ព្រ័ត្រ។

៤.Dida(២០០២)
អតីតអ្នកចាំទីAC.Milan លោក Nelson de Jesus Silva ដែលត្រូវបានគេស្គាល់ថាអ្នកចាំទីដៃស្អិត Dida របស់ប្រេស៊ីលធ្លាប់បានលេងក្នុងវគ្​គផ្តាច់ព្រ័ត្រ FIFA World Cup បីដង និងឈ្នះពីរដង។ទោះជាយ៉ាងណាក៏នៅពេលដែលប្រទេសជប៉ុន និងកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០០២ គាត់មិនបានបង្ហាញខ្លួនសោះឡើយដោយត្រឹមតែអង្គុយជាកីឡាករបម្រុងប៉ុណ្ណោះ។

៥.Pepe Reina(២០១០)
អតីតអ្នកចាំទីក្រុមហង្សក្រហមLiverpool បានលើកពាន World Cup ជាមួយក្រុមគោជល់អេស្បាញនៅឆ្នាំ២០១០នាប្រទេសអាហ្រ្វិកខាងត្បូងដោយ មិនបានបង្ហាញខ្លួនចូលលេងសោះខណៈIker Casillas បានដើរតួជំនួសរូបគេក្នុងនាមកីឡាករដៃទី១។

៦.Erik Durm(២០១៤)
អតីតខ្សែការពារក្រុមឥន្ទ្រីយ៍ដែកអាឡឺម៉ង់គឺជាផ្នែកមួយនៃក្រុមដែលបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៤ នៅប្រទេសប្រេស៊ីល​បន្ទាប់​ពីក្រុមនេះបានយកឈ្នះអាហ្សង់ទីនក្នុងវគ្គផ្តាច់ព្រ័ត្រ។ទោះយ៉ាងណាក៏ដោយ Durm មិនបានចូលលេងក្នុង១​ប្រកួតណាសោះឡើយពោលគឺបាន ត្រឹមអង្គុយជាកីឡាករបម្រុងតាំងពីចាប់ផ្តើមយុទ្ធនាការរហូតបញ្ចប់
៧.Adil Rami(២០១៨)
ចុងក្រោយបង្អស់នៅក្នុងក្រុមគឺ Adil Rami ដែលបានឈ្នះពាន World Cup ២០១៨ជាមួយបារាំង​ទោះបីខ្សែការពារកណ្តាលរូបនេះមិនបានលេង១ ប្រកួតណាសោះអោយ Didier Deschamps ពេលផ្តួលក្រូអាតក្នុងលទ្ធផល ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ។

ប្រភព:sportsbrief

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
តារាឆ្នើមវ័យក្មេង៦រូបឈានមុខគេណាខ្លះ ប្រជែងពានកីឡាករវ័យក្មេងលេងល្អនៅ PL ប្រចាំឆ្នាំ ២០២៤/២៥
featured image

(អង់គ្លេស)៖ កីឡាករឆ្នើមចំនួន ៦នាក់ ដែលឈានមកដល់ការបោះឆ្នោតជុំចុងក្រោយ ដើម្បីឈ្នះពានកីឡាករវ័យក្មេងលេងល្អប្រចាំរដូវកាល ២០២៤-២៥ ( Men’s PFA Young Player of the Year ) នៅលីគកំពូលអង់គ្លេស Premier League ត្រូវបានប្រកាស។ កីឡាករទាំង ៦ នាក់នោះមានដូចខាងក្រោម៖អត្ថបទកំពុងចាប់អារម្មណ៍៖ ទឹកលុយ ឬទឹកចិត្ត! កីឡាករ Barca ម្នាក់ត្រូវបានក្លឹបអារ៉ាប់ចែចូវនូវលុយធំ«៥១លានអឺរ៉ូ»ក្នុង១ឆ្នាំ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១. Liam Delap : ខ្សែប្រយុទ្ធដែលទើបបានផ្ទេរពីក្លឹប Ipswich Town ទៅកាន់តោខៀវ Chelsea ។ ២. Myles Lewis-Skelly : ខ្សែការពាររបស់កាំភ្លើងធំ Arsenal ។ ៣. Dean Huijsen : ខ្សែការពារទើបផ្លាស់ទៅក្រុម […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31