

បរទេស៖ វីរបុរសក្លឹបបិសាចក្រហម Manchester United លោក David Beckham ថា ការទទួលបានកាតក្រហមនៅ World Cup 1998 វគ្គ១៦ក្រុមចុងក្រោយដែលអង់គ្លេសប៉ះជាមួយនឹងក្រុមអាហ្សង់ទីននៅតែជាសុបិន្តអាក្រកតាមលងបន្លាចរូបគាត់ដល់សព្វថ្ងៃ។ David Beckham ធ្លាប់បានសាងកេរ្តិ៍ជាច្រើនជាមួយនឹងក្លឹបបាល់ទាត់លំដាប់កំពូល Real Madrid និង Manchester United ហើយក៏ជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេសផងដែរ។ ប៉ុន្តែអ្វីៗគឺមិនសូវជាល្អប្រសើរឡើយជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស ដោយការប្រកួតដែលគ្រប់គ្នាមិនអាចបំភ្លេចបាននោះគឺជាការប្រកួតរវាងអង់គ្លេសនិងអាហ្សង់ទីន ដែល Beckham ប៉ះទង្គិចគ្នាជាមួយនឹងលោក Simone ដែលបណ្តាលឲ្យ Beckham ទទួលបានកាតក្រហម ខណៈអង់គ្លេសធ្លាក់ចេញពី World Cup ដោយបាល់ប៉េណាល់ទីកាត់សេចក្តី។

Beckham បាននិយាយថា៖ «គ្មានអ្វីត្រូវសង្ស័យទេ រឿងនោះនៅតែប៉ះពាល់ដល់ខ្ញុំពេលបច្ចុប្បន្ន។ វាពិបាកខ្លាំង ប៉ុន្តែវាពិបាកសម្រាប់គ្រួសាររបស់ខ្ញុំជាជាងខ្ញុំផ្ទាល់។ ខ្ញុំព្យាយាមមិនខ្វល់អំពីវា ប៉ុន្តែរឿងនោះបានធ្វើឲ្យខ្ញុំមានក្តីបារម្ភជាងអ្វីៗទាំងអស់។
ខ្ញុំចាំបានថាជីតា របស់ខ្ញុំធ្លាបនិយាយប្រាប់ខ្ញុំថា ‘David ខ្ញុំត្រូវបានគេគោះទ្វារួចនិយាយថា ឯបានធ្វើឲ្យប្រទេសទាំងមូល និងក្រុមគ្រួសាររបស់ឯងធ្លាក់ចុះ។ ខ្ញុំមិនអាចជិះជុំវិញទីក្រុងឡុងបានឡើយ។ ខ្ញុំមិនអាចដើរនៅទីនោះ ខ្ញុំមិនអាចទៅហាងញុំាអី ខ្ញុំមិនអាចចូលបារ សម្បីតែមិត្តរួមខ្ញុំក៏គេលែងហ៊ាននៅជិត។
ពួកគេដឹងថាខ្ញុំទទួលបានការវាយប្រហារ បើសិនខ្ញុំឈប់ស្តុបនោះមនុស្សនឹងដើរមកស្តោះទឹកមាត់ដាក់ឡានខ្ញុំជាងមិនខាន។ រឿងទាំងនោះបានកើតឡើងចំពោះខ្ញុំរាល់ថ្ងៃដល់ទីបីបួនឆ្នាំឯណោះ។»

(អង់គ្លេស)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានពិន័យក្លឹបមេឃខៀវ Manchester City ប្រមាណជា ១.០៨លានផោន ពីកំហុសពន្យារពេលប្រកួតមានដល់ទៅ ៩លើករដូវកាល២០២៤-២៥។ ទន្ទឹមនឹងនេះ ពួកគេក៏បានចាប់ផ្តើមប្រកួតយឺតដល់ទៅ ២នាទី ២៤វិនាទីឯណោះក្នុងជំនួប Derby ទល់នឹង Manchester United នាអំឡុងខែធ្នូ ឆ្នាំ២០២៤។ ដោយឡែក Premier League បញ្ជាក់ថា Man City បានទទួលយកកំហុស និងយល់ព្រមសុំទោសផងដែរ បន្ថែមលើប្រាក់ពិន័យជាង ១លានផោន ក្នុងរយៈពេល១៤ថ្ងៃ ដែលពួកគេត្រូវបង់។អត្ថបទកំពុងចាប់អារម្មណ៍៖ រឿងដដែលៗ! ក្លឹប១នេះ ត្រូវបាន Premier League ដាក់ពិន័យជាង១,៣លានដុល្លារ ករណីពន្យារពេលការប្រកួត សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅចាំបានថា កាលពីរដូវកាល ២០២៣-២៤ City ក៏ត្រូវបាន Premier League ពិន័យជាទឹកប្រាក់ចំនួន ២.០៩លានផោនដែរ […]



