
(បរទេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីលោក Fabrizio Romano បានបញ្ជាក់ថា ក្លឹប Newcastle United បានចុះហត្ថលេខាជាផ្លូវការលើខ្សែបម្រើឆ្នើមរបស់ក្លឹប AC Milan គឺកីឡាករ Sandro Tonali ដែលមានតម្លៃផ្ទេរលើកិច្ចព្រមព្រៀង ៧០លានអឺរ៉ូ ជាមួយលក្ខខណ្ឌ១០% បើ Newcastle លក់ Tonali ទៅកាន់ក្លឹបផ្សេងនោះ។ គួរបញ្ជាក់ផងដែរថា កិច្ចសន្យាកុងត្រាកីឡាកររូបនេះ មានសុពលភាពដល់ ខែមិថុនា ឆ្នាំ ២០២៩ ខណៈ Tonali ក្លាយជាកីឡាករអ៊ីតាលីដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ៕

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុងទីក្រុង Chicago កាលពីថ្ងៃពុធខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo […]



