
(បរទេស)៖ ក្លឹបមេឃខៀវ Manchester City និងក្លឹបយក្សបារាំង Paris Saint-Germain កំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីចុះហត្ថលេខាដណ្តើមយកខ្សែប្រយុទ្ធវ័យ២០ឆ្នាំ របស់ក្លឹប Olympique Lyon គឺកីឡាករ Bradley Barcola។ កីឡាកររូបនេះ ត្រូវបានចាប់យ៉ាងខ្លាំងពីសំណាក់ក្លឹបនានាជុំវិញពិភពលោកជាមួយនឹងភាពប៉ិនប្រសប់បច្ចេកទេស នៅក្នុងការប្រកួតជ័យជម្នះ ១-០ របស់ Lyon លើក្រុម PSG កាលពីខែមេសាកន្លងទៅ៕
ប្រភព៖ goal.com

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City ពី […]



