Close
Close
Ads: 88BOL
Aubameyang ថាខ្លួនបានរៀនសូត្រពីកីឡាកររូបនេះច្រើនបំផុត( មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បាន​បង្ហើបប្រាប់ពីឈ្មោះអតីតកីឡាករមិត្តរួមក្រុមម្នាក់ដែលបានបង្ហាត់បង្ហាញ​រូបគេកំលុងពេលលេងនៅរួមក្រុម Borussia Dortmund នៅលីកកំពូលប្រទេសអាឡឺម៉ង់កន្លងមក ហើយកីឡាកររូបនេះគឺគ្មាននរណាក្រៅពី Robert Lewandowski ដែលជាកីឡាករម្នាក់មានឥទ្ធិពលខ្លាំងបំផុតក្នុងអាជីពរបស់ខ្លួន។ហើយកំលុងចាប់អាជីពជាមួយគ្នាកីឡាករទាំងពីររូបរកបានគ្រាប់បាល់១១៦គ្រាប់។

​គួររំលឹកថាខ្សែ​ប្រយុទ្ធអន្តរជាតិហ្គាបុងរូបនេះមានបទពិសោធន៍ធ្លាប់រកគ្រាប់បាល់​ក្នុងអាជីពបានជាង៣០០គ្រាប់មកហើយ។ ទោះយ៉ាងណាក្រោយឆ្លង​កាត់ជាមួយក្លឹបអាជីពចុងក្រោយគឺ Chelsea រួចមក Aubameyang ត្រូវបានផ្តល់ភ្លើងខៀវក្នុងការស្វែងរក​ក្លឹបថ្មីសម្រាប់បន្តអាជីព ក្រោយជួបរដូវ​កាលដ៍ជូរចត់ជាមួយគ្នា។ ថ្វីបើប្រឈមមុខនឹងបញ្ហាកំឡុងពេលគាត់​ត្រលប់ទៅ Premier League ជាមួយ Chelsea ក៏ដោយ ក៏ខ្សែប្រយុទ្ធដែល​មានដំណើរល្អរូបនេះទទួលបានកេរ្តិ៍ឈ្មោះដ៏គួរឱ្យគោរពនៅក្នុងតំណែង​របស់គាត់ក្នុងរយៈពេលមួយ​ទសវត្សរ៍កន្លងមកនេះ។

នៅមិនទាន់ដឹងថាក្លឹបថ្មីមួយណានោះទេ ដែល Aubameyang និងផ្លាស់ទៅ ប៉ុន្តែ មានតម្រុយថា​ខ្សែប្រយុទ្ធរូបនេះត្រូវបានគេប្រទះឃើញនៅក្នុង​បន្ទប់​ផ្លាស់សំលៀកបំពាក់កាលពីដើមរដូវកាល បន្ទាប់ពីក្រុម Barcelona បានយកឈ្នះលើក្រុម Real Madrid ក្នុងជំនួប El Clasico ។ ដូច្នេះ Aubameyang កំពុងសម្លឹងចង់ផ្លាស់ទៅ Barcelona ម្តងទៀត សម្រាប់ការបង្ហាញខ្លួនសាជាថ្មី សម្រាប់ក្រុមដែលរូបខ្លួនទទួលបានការអោយតម្លៃកន្លងមក។
ប្រភព:sportsbrief
វីដេអូ Aubameyang:

វីដេអូ Aubameyang និង Lewandowski

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31