Close
Sponsor ads Featured-Image
Aubameyang ថាខ្លួនបានរៀនសូត្រពីកីឡាកររូបនេះច្រើនបំផុត( មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បាន​បង្ហើបប្រាប់ពីឈ្មោះអតីតកីឡាករមិត្តរួមក្រុមម្នាក់ដែលបានបង្ហាត់បង្ហាញ​រូបគេកំលុងពេលលេងនៅរួមក្រុម Borussia Dortmund នៅលីកកំពូលប្រទេសអាឡឺម៉ង់កន្លងមក ហើយកីឡាកររូបនេះគឺគ្មាននរណាក្រៅពី Robert Lewandowski ដែលជាកីឡាករម្នាក់មានឥទ្ធិពលខ្លាំងបំផុតក្នុងអាជីពរបស់ខ្លួន។ហើយកំលុងចាប់អាជីពជាមួយគ្នាកីឡាករទាំងពីររូបរកបានគ្រាប់បាល់១១៦គ្រាប់។

​គួររំលឹកថាខ្សែ​ប្រយុទ្ធអន្តរជាតិហ្គាបុងរូបនេះមានបទពិសោធន៍ធ្លាប់រកគ្រាប់បាល់​ក្នុងអាជីពបានជាង៣០០គ្រាប់មកហើយ។ ទោះយ៉ាងណាក្រោយឆ្លង​កាត់ជាមួយក្លឹបអាជីពចុងក្រោយគឺ Chelsea រួចមក Aubameyang ត្រូវបានផ្តល់ភ្លើងខៀវក្នុងការស្វែងរក​ក្លឹបថ្មីសម្រាប់បន្តអាជីព ក្រោយជួបរដូវ​កាលដ៍ជូរចត់ជាមួយគ្នា។ ថ្វីបើប្រឈមមុខនឹងបញ្ហាកំឡុងពេលគាត់​ត្រលប់ទៅ Premier League ជាមួយ Chelsea ក៏ដោយ ក៏ខ្សែប្រយុទ្ធដែល​មានដំណើរល្អរូបនេះទទួលបានកេរ្តិ៍ឈ្មោះដ៏គួរឱ្យគោរពនៅក្នុងតំណែង​របស់គាត់ក្នុងរយៈពេលមួយ​ទសវត្សរ៍កន្លងមកនេះ។

នៅមិនទាន់ដឹងថាក្លឹបថ្មីមួយណានោះទេ ដែល Aubameyang និងផ្លាស់ទៅ ប៉ុន្តែ មានតម្រុយថា​ខ្សែប្រយុទ្ធរូបនេះត្រូវបានគេប្រទះឃើញនៅក្នុង​បន្ទប់​ផ្លាស់សំលៀកបំពាក់កាលពីដើមរដូវកាល បន្ទាប់ពីក្រុម Barcelona បានយកឈ្នះលើក្រុម Real Madrid ក្នុងជំនួប El Clasico ។ ដូច្នេះ Aubameyang កំពុងសម្លឹងចង់ផ្លាស់ទៅ Barcelona ម្តងទៀត សម្រាប់ការបង្ហាញខ្លួនសាជាថ្មី សម្រាប់ក្រុមដែលរូបខ្លួនទទួលបានការអោយតម្លៃកន្លងមក។
ប្រភព:sportsbrief
វីដេអូ Aubameyang:

វីដេអូ Aubameyang និង Lewandowski

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
អ្នកលេងក្បាលមាន់គកបារាំង Giroud សម្រេចទៅរួមទ្រនំនៅក្លឹប League 1 មួយនេះ
featured image

(បារាំង)៖ ម្ចាស់កំណត់ត្រាអ្នកស៊ុតបានច្រើនគ្រាប់ឱ្យជម្រើសជាតិមាន់គកបារាំង Olivier Giroud បានត្រឡប់ទៅប្រកបអាជីពបាល់ទាត់នៅក្របខណ្ឌ Ligue 1 វិញ ក្នុងក្លឹប Lille បន្ទាប់ពីចាកចេញពីក្លឹបអាមេរិក Los Angeles FC រួចមក។ ខ្សែប្រយុទ្ធជើងចាស់ ជាអតីតម៉ាស៊ីនរកគ្រាប់បាល់របស់បារាំង នៃកំណត់ត្រា ៥៧គ្រាប់ច្រើនជាងគេ ពីការបង្ហាញខ្លួនចំនួន ១៣៧លើក។ ការវិលមកលេងនៅទឹកដីអឺរ៉ុប ក្រោយពេលឃ្លាតឆ្ងាយត្រឹមតែ១រដូវកាល Giroud បានព្រមព្រៀងចុះកិច្ចសន្យាតែ ១ឆ្នាំ ជាមួយ Lille បន្ទាប់ពីរូបគេបានបង្ហាញខ្លួនលើកចុងក្រោយនៅ Major League Soccer ជាមួយ LAFC ក្នុងកម្មវិធី FIFA Club World Cup ២០២៥៕អត្ថបទកំពុងចាប់អារម្មណ៍៖ អ្នកលេងក្បាលមាន់គកបារាំង Giroud សម្រេចទៅរួមទ្រនំនៅក្លឹប League 1 មួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ BBC

ចុចអានបន្ត
អត្ថបទទាក់ទង
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31