Close
Close
Ads: 88BOL
Messi បន្តស្វែងរកលំនៅដ្ឋានថ្មីទោះបច្ចុប្បន្នមានអគារផ្ទាល់ខ្លួន៤ ហើយនោះ
ទំហំអក្សរ
តូច
ធំ

Lionel Messi កំពុងស្វែងរកផ្ទះថ្មីជាមួយនឹងតម្រូវការពិសេសនៅទីក្រុង Miami រដ្ឋ Floria បើទោះបីជាបច្ចុប្បន្នវីរបុរសដែលជួយអោយ អាហ្សង់ទីនលើកពាន World Cup ជាលើកទី៣ មានផ្ទះចំនួន៤ រួចហើយ។ តែអ្វីដែលគួរអោយកត់សម្គាល់នោះគឺអគារទាំងបួននោះមាន​តម្លៃសរុបដល់ទៅ ១៥ លានផោន យោងគេងហទំព័រ sportskeeda បានចុះផ្សាយ ប៉ុន្តែអ្វីដែលតារាវ័យ៣៦ឆ្នាំរូបនេះចង់បានគឺអគារលំហែរខុន​ដូរជាប់មាត់ទឹកតែម្តង។ គួររំលឹកថា Messi បានសម្រេចផ្ទេរមកចូលរួមជាមួយក្លឹប Inter Miami នៅលីកកំពូលអាមេរិកនៅរដូវក្តៅនេះ ក្រោយ​បដិសេធ​មិនបន្តកុងត្រាជាមួយ Paris Saint-Germain បើទោះបីជាបានជួយអោយក្រុមឈ្នះពាន Ligue 1 ពីរដងហើយក៏ដោយ។


អចលនទ្រព្យនៅទឹកដីអាមេរិកបច្ចុប្បន្នដែលកាន់កាប់ដោយម្ចាស់ពានបាល់មាស៧សម័យ Ballon d’Or បានចំណាយប្រាក់៧ លានផោនរួច​ហើយក្នុង​ការទិញអគារ Porsche Design Tower ដែលមានទំហំ ៤,៤០០ ម៉ែត្រការ៉េ ។ ជាមួយគ្នានេះដែរ Messi ក៏ជាម្ចាស់នៃជាន់ទី ៩ ទាំងមូលនៃ Regalia Tower នៅឯ Collins Avenue ដែលមានតម្លៃ ៦ លានផោនផងដែរ។ព្រមជាមួយគ្នានោះMessi ក៏​មានអចលនទ្រព្យ​ពីរនៅឯអគារ Trump Royale Tower ដ៏ប្រណិតខណៈ អតីតប្រធានក្រុម Barcelona បានចំណាយ​ប្រាក់ទិញក្នុងតម្លៃ ៨០ម៉ឺនផោនផង​ដែរសម្រាប់អគារទាំងពីរ។
ប្រភព:sportsbrief

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31