

ការផ្ទេរទៅកាន់ក្រុមតោខៀវ Chelsea អាចចាត់ទុកថាជាសុបិន្តដ៍អាក្រក់បំផុតសម្រាប់ Danny Drinkwater ពោលគឺបន្ទាប់ពីរូបគេបានឈ្នះពានក្របខណ្ឌ Premier League ជាមួយអតីតមិត្តរួមក្រុមលោក N’golo Kante ក្នុងឆ្នាំ២០១៦។ គួររំលឹកថាកីឡាករអន្តរជាតិអង់គ្លេសរូបនេះបានធ្លាក់ហុងស៊ុយចុះស្ទើរតែហៅលែងលឺ បន្ទាប់ពី Chelsea ដោះលែងរូបគេអោយចាកចេញពីក្លឹបកាលពីឆ្នាំមុន ក្រោយរយៈពេល៥ ឆ្នាំ ក្រោយបង្ហាញខ្លួនចូលលេងបានតែ១២ប្រកួតប៉ុណ្ណោះ។
ទោះយ៉ាងណាបច្ចុប្បន្ននេះDanny Drinkwater អតីតខ្សែបម្រើ Chelsea វ័យ៣៣ឆ្នាំរូបនេះបច្ចុប្បន្នមិនមានក្លឹបលេងកំពុងតែធ្វើការអំពាវនាវគួរអោយអាណិតទៅកាន់ក្លឹបដែលចង់ចុះហត្ថលេខាលើភ្នាក់ងារដោយឥតគិតថ្លៃនៅរដូវក្តៅនេះ ក្រោយចែកផ្លូវគ្នាក្នុងរយៈពេលជាងមួយឆ្នាំ។រំលឹកដល់អតីតកាលDrinkwater បានបង្កើតភាពជាដៃគូខ្សែបម្រើដ៏រឹងមាំជាមួយ N’golo Kante ដើម្បីជួយ Leicester City ឈ្នះពាន Premier League ក្នុងរដូវកាល២០១៥-២០១៦ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Claudio Ranieri ។
ប្រភព:sportsbrief


(អេស៉្បាញ)៖ បន្ទាប់ពីខ្សែបម្រើ Luka Modric ប្រកាសចែកផ្លូវ! ក្លឹបអធិរាជស Real Madrid បានកំណត់អត្តសញ្ញាណលើខ្សែបម្រើវ័យក្មេង Kees Smit របស់ក្រុម AZ Alkmaar ខណៈកីឡាករវ័យ ១៩ឆ្នាំ កំពុងតែទទួលបានចំណាប់អារម្មណ៍ពីក្លឹបគូប្រជែង Barcelona ផងដែរ។ គួរជម្រាបដែរថា Smit មានតម្លៃខ្លួនផ្ទេរប្រមាណ ២១.៤លានអឺរ៉ូ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ គុណភាពអត់ហ្នឹង? Real Madrid សម្លឹងឃើញកីឡាករវ័យក្មេងម្នាក់ យកមកជំនួស Modric សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible



