
Inter Milan បានបំពេញការចុះហត្ថលេខានាំយកខ្សែបម្រើស្លាបសញ្ជាតិបារាំង Marcus Thuram លើការផ្ទេរដោយឥតគិតថ្លៃ បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយក្លឹប Borussia Monchengladbach នៅលីកកំពូលអាឡឺម៉ង់ Bundesliga ត្រូវបានផុតកំណត់។Thuram វ័យ ២៥ ឆ្នាំ អាចលេងបានតួនាទីជាបម្រើស្លាបឆ្វេង និងប្រយុទ្ធគឺផ្ទុយពីឪពូកដែលជាអតីតខ្សែការពារ Barcelona និង Juventus លោក Lillian ដែលបានឈ្នះ World Cup ឆ្នាំ ១៩៩៨ ជាមួយក្រុមមាន់គកបារាំង។
Thuram មានវ័យត្រឹមតែ២៥ឆ្នាំធ្លាប់លេងអោយក្រុមMoncheng ១៣៤ ប្រកួតកន្លងទៅដោយស៊ុតបញ្ចូលទីបាន៤៤ គ្រាប់ក្នុង ៤រដូវកាល ជាមួយក្លឹបអាល្លឺម៉ង់ក្រោយផ្ទេរពី Guingamp នៅក្របខណ្ឌ Ligue១ មកក្នុងឆ្នាំ ២០១៩។Thuram ក៏មានឪកាសបានបង្ហាញខ្លួនអោយក្រុមមាន់គកបារាំងចំនួន 10 សម្រាប់ប្រទេសបារាំង បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Les Bleus ទល់នឹងហ្វាំងឡង់ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០។
ទោះយ៉ាងណា Thuram បានត្រឺមជាអង្គុយកៅអីចូលលេងបម្រុងនៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា ខណៈក្រុមការពារតំណែងជើងឯកបារាំងបានចាញ់ក្រុមពពកសអាហ្សង់ទីនដោយបាល់ប៉េណាល់ទីកាត់សេចក្តី។
ប្រភព:BBC
វីដេអូ:

(អង់គ្លេស)៖ អ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United លោក Ruben Amorim មានបំណងរក្សាប្រធានក្រុម Bruno Fernandes ឲ្យបន្តលេងនៅទឹកដី Old Trafford រហូតដល់ចប់កិច្ចសន្យាកុងត្រាដល់ឆ្នាំ២០២៧ ក្នុងគ្រាដែលក្លឹប Al-Hilal មកពីលីគកំពូលអារ៉ាប៊ីសាអូឌីត កំពុងតែចង់បាននឹងត្រៀមប្រាក់ធំសម្បើមក៏ដោយ។អត្ថបទកំពុងចាប់អារម្មណ៍៖ គ្រូ Man Utd ចង់ឲ្យតារាឆ្នើមរូបនេះ «បន្តនៅដល់ចប់កុងត្រា» បើទោះបី Al-Hilal កំពុងជះលុយធំ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះជាយ៉ាងណា ខ្សែបម្រើនាំលេងវ័យ ៣០ឆ្នាំ បានក្លាយជាគោលដៅដ៏សំខាន់របស់ Al-Hilal ដោយភ្ជាប់ជាមួយនឹងតម្លៃខ្លួនខ្ពស់ ដើម្បីផ្លាស់ផ្ទេរឱ្យបានមុនការចាប់ផ្តើមកម្មវិធី Club World Cup ២០២៥ នាខែក្រោយនេះ។ លោក Amorim បានដឹងយ៉ាងច្បាស់ថា រូបលោកត្រូវតែលក់កីឡាករជាច្រើនចេញ ក្នុងគោលបំណងរក្សាលំនឹងហិរញ្ញវត្ថុក្លឹប Man Utd ប្រសិនបើពួកគេមិនអាចឈ្នះពាន Europa League និងដើម្បីប្រកួតប្រជែងយកកៅអីពានអឺរ៉ុប […]



