

អតីតខ្សែបម្រើ Arsenal, Barcelona និង Chelsea កីឡាករ Cesc Fabregas ទីបំផុតបានប្រកាសចូលនិវត្តន៍ភ្លាមៗពីបាល់ទាត់ហើយ។
កីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានឈ្នះ World Cup ជាមួយអេស្ប៉ាញនិង Premier League ពីរដងនៅ Chelsea និង La Liga ជាមួយ Barcelona ។អតីតយុវជនថ្នាល់ដែលរីកចម្រើនធំធាត់ជាមួយក្លឹបយក្សកាតាឡាន់ Fabregas បានបង្ហោះនៅលើ Instagram ថា :វាជារឿងសោកសៅជាខ្លាំង ដែលដល់ពេលដែលខ្ញុំត្រូវព្យួរស្បែកជើងកវែងលេងរបស់ខ្ញុំហើយ។
ទោះយ៉ាងណាអតីតខ្សែបម្រើកណ្តាលរូបនេះនៅមានកុងត្រា២ឆ្នាំជាមួយក្លឹបអ៊ីតាលីលំដាប់ទីពីរគឺComo ខណៈដែលរូបលោកទើបតែប្រកបអាជីពបាន១ឆ្នាំប៉ុណ្ណោះ ក្រោយចាកចេញពី MonacoនៅLigue-១ របស់បារំាង។
ទៅះយ៉ាងណា Fabregas ដែលមានភាគហ៊ុនធំក្នុងការគ្រប់គ្រងក្លឹបនេះគឺនិងមិនបោះបង់អាជីពពីបាល់ទាត់នោះទេ ដោយរូបគេនឹងចូលទៅក្នុងទីលានទទួលតួនាីបង្វឹកក្រុមបម្រុងនិងក្រុមយុវជនរបស់ Comoផងដែរ។
ប្រភព:BBC
វីដេអូ Fabregas ជាមួយ Chelsea និង Arsenal


(អង់គ្លេស)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានពិន័យក្លឹបមេឃខៀវ Manchester City ប្រមាណជា ១.០៨លានផោន ពីកំហុសពន្យារពេលប្រកួតមានដល់ទៅ ៩លើករដូវកាល២០២៤-២៥។ ទន្ទឹមនឹងនេះ ពួកគេក៏បានចាប់ផ្តើមប្រកួតយឺតដល់ទៅ ២នាទី ២៤វិនាទីឯណោះក្នុងជំនួប Derby ទល់នឹង Manchester United នាអំឡុងខែធ្នូ ឆ្នាំ២០២៤។ ដោយឡែក Premier League បញ្ជាក់ថា Man City បានទទួលយកកំហុស និងយល់ព្រមសុំទោសផងដែរ បន្ថែមលើប្រាក់ពិន័យជាង ១លានផោន ក្នុងរយៈពេល១៤ថ្ងៃ ដែលពួកគេត្រូវបង់។អត្ថបទកំពុងចាប់អារម្មណ៍៖ មិននៅស្ងៀមទេ! Man.Utd សម្លឹងចង់បានកីឡាកររូបនេះមកជំនួស Andrea Onana ហើយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅចាំបានថា កាលពីរដូវកាល ២០២៣-២៤ City ក៏ត្រូវបាន Premier League ពិន័យជាទឹកប្រាក់ចំនួន ២.០៩លានផោនដែរ ពីការពន្យារពេលចាប់ផ្តើមប្រកួតមានដល់ទៅ […]



