Close
Close
Ads: 88BOL
Chelsea បន្តចុះហត្ថលេខានាំយកខ្សែប្រយុទ្ធសេណេហ្គាល់ពី Villareal មករួមក្រុម (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Chelsea បានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Nicolas Jackson ក្នុងកិច្ចសន្យារយៈពេលប្រាំបីឆ្នាំពីក្លឹប Villarrealនៅលីគកំពូល​អេស្បាញ ។កីឡាករវ័យ ២២ ឆ្នាំស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៨ លើកសម្រាប់ក្រុមហើយក្នុងនោះគឺរកបាន៩គ្រាប់ក្នុងការប្រកួត៨ដងចុងក្រោយ ដោយជាប់ឈ្មោះជាកីឡាករលេងល្អប្រចាំខែឧសភាផងដែរ។

Jackson គឺជាសមាជិកទីពីររបស់គ្រូបង្វឹកអាហ្សង់ទីនលោក Pochettino ក្រោយការមកដល់របស់ខ្សែប្រយុទ្ធបារាំង Christopher Nkunku ពី RB Leipzig ក្នុងតម្លៃ ៥២ លានផោន។គួរកត់សម្គាល់ថាគ្រូបង្វឹកអន្តរជាតិអាហ្សង់ទីនលោក Pochettino កំពុងស្ថិតក្នុងដំណើរការរៀបចំពង្រឹងក្រុម Chelsea ឡើងវិញ ក្រោយការចាក​ចេញជាបន្តបន្ទាប់របស់ខ្សែប្រយុទ្ធជម្រើសជាតិ​អាឡឺម៉ង់ Kai Havertz ទៅកាន់ Arsenal ក្នុងកិច្ចព្រមព្រៀង៦៥ លានផោន ខណៈ Man. City បានចុះហត្ថលេខា​លើខ្សែបម្រើសញ្ជាតិក្រូអាត Mateo Kovacic ក្នុងតម្លៃ ២៥ លាន​ផោន។

មិត្តរួមជាតិរបស់ Jackson គឺ Edouard Mendy និង Kalidou Koulibaly ទាំងពីរបានចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត ខណៈដែល N’Golo Kante បានយល់ព្រមចុះហត្ថលេខាជាមួយជើងឯកអារ៉ាប៊ីសាអូឌីត Al-Ittihad ។ខ្សែបម្រើស្លាប Hakim Ziyech មានបញ្ហារបួសជង្គង់មិនទាន់អាចផ្ទេរទៅកាន់ Saudi Pro Leagueបាន ប៉ុន្តែខ្សែបម្រើអង់គ្លេស Ruben Loftus-Cheek បានបញ្ចប់ការផ្លាស់ប្តូរទៅកាន់ AC Milan កាលពីថ្ងៃសុក្រ។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31