

Chelsea បានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Nicolas Jackson ក្នុងកិច្ចសន្យារយៈពេលប្រាំបីឆ្នាំពីក្លឹប Villarrealនៅលីគកំពូលអេស្បាញ ។កីឡាករវ័យ ២២ ឆ្នាំស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៨ លើកសម្រាប់ក្រុមហើយក្នុងនោះគឺរកបាន៩គ្រាប់ក្នុងការប្រកួត៨ដងចុងក្រោយ ដោយជាប់ឈ្មោះជាកីឡាករលេងល្អប្រចាំខែឧសភាផងដែរ។
Jackson គឺជាសមាជិកទីពីររបស់គ្រូបង្វឹកអាហ្សង់ទីនលោក Pochettino ក្រោយការមកដល់របស់ខ្សែប្រយុទ្ធបារាំង Christopher Nkunku ពី RB Leipzig ក្នុងតម្លៃ ៥២ លានផោន។គួរកត់សម្គាល់ថាគ្រូបង្វឹកអន្តរជាតិអាហ្សង់ទីនលោក Pochettino កំពុងស្ថិតក្នុងដំណើរការរៀបចំពង្រឹងក្រុម Chelsea ឡើងវិញ ក្រោយការចាកចេញជាបន្តបន្ទាប់របស់ខ្សែប្រយុទ្ធជម្រើសជាតិអាឡឺម៉ង់ Kai Havertz ទៅកាន់ Arsenal ក្នុងកិច្ចព្រមព្រៀង៦៥ លានផោន ខណៈ Man. City បានចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិក្រូអាត Mateo Kovacic ក្នុងតម្លៃ ២៥ លានផោន។
មិត្តរួមជាតិរបស់ Jackson គឺ Edouard Mendy និង Kalidou Koulibaly ទាំងពីរបានចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត ខណៈដែល N’Golo Kante បានយល់ព្រមចុះហត្ថលេខាជាមួយជើងឯកអារ៉ាប៊ីសាអូឌីត Al-Ittihad ។ខ្សែបម្រើស្លាប Hakim Ziyech មានបញ្ហារបួសជង្គង់មិនទាន់អាចផ្ទេរទៅកាន់ Saudi Pro Leagueបាន ប៉ុន្តែខ្សែបម្រើអង់គ្លេស Ruben Loftus-Cheek បានបញ្ចប់ការផ្លាស់ប្តូរទៅកាន់ AC Milan កាលពីថ្ងៃសុក្រ។
ប្រភព:BBC
វីដេអូ:


(បរទេស)៖ ក្លឹបនៅអារ៉ាប៊ីសាអូឌីត Al Ahli ត្រូវបានរាយការណ៍មកថា បានផ្តល់នូវកញ្ចប់លុយធំសម្បើមប្រមាណជា ៥១លានអឺរ៉ូ ក្នុង១ឆ្នាំ ជាថ្នូរនៃការចាកចេញរបស់ខ្សែបម្រើឆ្នើមវ័យក្មេងរបស់ក្លឹបកាតាឡាន់ Barcelona គឺ Fermin Lopez ។ យ៉ាងណាមិញ Lopez មានកិច្ចសន្យាកុងត្រាជាមួយ Barca ដល់ឆ្នាំ ២០២៩។ ជាមួយគ្នានេះ រូបគេមិនទាន់បានលេងជម្រើស១១នាក់ដំបូងនៅឡើយនោះទេ ស្របពេលលោកគ្រូ Hansi Flick មិនទាន់ទុកចិត្ត។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែន Bayern រឺ Arsenal ! Nico Williams សម្រេចចិត្តចូលរួមជាមួយក្លឹបមួយនេះជំនួសវិញ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា Barcelona មិនមានបំណងក្នុងការលក់តារាឆ្នើមវ័យ ២២ឆ្នាំ រូបនេះទេ បើទោះបីជាក្លឹបទុករូបគេជាបម្រុងក៏ដោយ។ ទោះជាយ៉ាងនេះក្តី ក្លឹបមិនហាមឃាត់លើការសម្រចចិត្តរបស់ Lopez ក្នុងការចាកចេញនោះដែរ៕ ប្រភព៖ SportsMole



