Close
Featured-Image
ប្រឈមអស់តួនាទី ! គ្រូ PSG ត្រៀមឡើងតុលាការនៅខែធ្នូព្រោះតែបញ្ហាមួយនេះថែមទៀត
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការក្លឹប Paris St-Germain លោក Christophe នឹងបន្តសវនាការក្តីរបស់លោកនៅខែធ្នូចុងឆ្នាំនេះ​បន្ទាប់ពីទទួលបានការស៊ើបអង្កេតលើការរើសអើងដែល​ត្រូវបានចោទប្រកាន់។កាល​ពី​ខែ​មេសាបុរសសញ្ជាតិបារាំងវ័យ៥៦ឆ្នាំ Galtier ត្រូវ​បាន​រងការ​ចោទ​ប្រកាន់​ពី​បទ​ប្រកាន់​ពូជសាសន៍​ពេល​ដែលរូបលោកនៅដឹកនាំ​ក្លឹប Nice ប៉ុន្តែផ្ទុយទៅវិញគ្រូបង្វឹកដែលបានដឹកនាំ PSG ឈ្នះពាន Ligue-១​បាន​បដិសេធ។កាល​ពី​ថ្ងៃ​សុក្រលោក Galtier ត្រូវបានឃាត់ខ្លួននិង​នាំ​ខ្លួន​ទៅ​សាកសួរ​បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​បាន​ចាប់​ផ្តើម​ក្នុង​ខែ​មេសាកន្លងទៅ ហើយរូបលោក​នឹង​ឡើង​សវនាការ​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ២០២៣ នៅ​ចំពោះ​មុខ​តុលាការ​។

ជាមួយគ្នានេះផងដែរអនាគតរបស់លោក Galtier ជាមួយក្លឹបដែលមានម្ចាស់ភាគហ៊ុនធំជាជនជាតិកាតាគឺស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈដែលក្រុម PSG សម្លឹងចង់តែង តាំងអតីតគ្រូបង្វឹកអេស្បាញលោក Luis Enrique ជាអ្នកចាត់ការបន្តនោះ។

គួររំលឹកថាលោក Galtier បានចូលមកដឹកនាំក្រុមបន្តពីលោក Mauricio Pochettino នៅដើមរដូវកាលនេះតែបានដឹកនាំក្រុមត្រឹមវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Uefa Champion League ប៉ុណ្ណោះ។
ប្រភព:BBC

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ)
featured image

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31