Close
Ads: 88BOL
Featured-Image
Rooney ថា Ronaldo ទទួលបាននូវអ្វីដែលគាត់ចង់បាន បន្ទាប់ពីចាកចេញពី Man Utd
ទំហំអក្សរ
តូច
ធំ

បរទេស៖ Wayne Rooney បានចេញពីនិយាយថា Cristiano Ronaldo បានទទួលបាននូវអ្វីដែលគាត់ចង់បាន ក្រោយពីគាត់បានចាកចេញពីក្លឹបបិសាចក្រហម Manchester United ។ វាគឺរយ:កន្លងទៅ២ខែហើយ ដែល Ronaldo និង ​Man Utd បានយល់ព្រមគ្នាក្នុងការបញ្ចប់កិច្ចសន្យារបស់គាត់ ។ ហើយក្រោយចាកចេញពីគាត់ក៏បានបង្កើតនៅកិច្ចសម្ភាហ៍មួយដែលលាតត្រដាងការពិតអំពីអាជីពខ្លួននៅក្លឹប Man Utd ។ ក្នុងកិច្ចសម្ភាហ៍នោះគឺគេបានប្រទះឃើញ Ronaldo លើកនិយាយអំពីអតីតមិត្តរួមក្រុមខ្លួនផងដែរ ដោយបាននិយាយថា «ខ្ញុំមិនដឹងថាហេតុអ្វីបានជាគាត់ [Rooney] រិះគន់ខ្ញុំយ៉ាងធ្ងន់បែបនេះ… ប្រហែលជាដោយសារតែគាត់បានបញ្ចប់អាជីពរបស់គាត់លឿងជាង ហើយខ្ញុំនៅតែបន្តលេងក្នុងកម្រិតខ្ពស់។ ខ្ញុំមិននិយាយថា ខ្ញុំល្អជាងគេទេ ដែលវាជាការពិត។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Image

ថ្លែងទៅកាន់ CNN លោក Rononey បាននិយាយថា «ខ្ញុំគិតថាគាត់ទទួលបានអ្វីដែលគាត់ចង់បាន។ សម្រាប់ Manchester United វាមានសារៈសំខាន់ណាស់ក្នុងការបន្តទៅមុខឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយពិតជាផ្តោតលើក្រុមកីឡាករដែលនៅទីនោះ ហើយចង់នៅទីនោះ។ ហើយខ្ញុំគិតថានោះហើយជាកន្លែងដែល Ten Hag បានធ្វើការងារដ៏ល្អក្នុងការផ្តោតអារម្មណ៍កីឡាករឡើងវិញ និងធ្វើឱ្យពួកគេស្ថិតក្នុងទីតាំងមួយដែលពួកគេមានភាពសុខស្រួលក្នុងតំបន់ Top 4 ហើយថែមទាំងឈ្នះពានរង្វាន់ផងដែរ»។

Wayne Rooney believes Cristiano Ronaldo 'got what he wanted' by leaving Manchester United

Rooney ក៏បានឆ្លើយតបនឹងអ្វីដែល Ronaldo និយាយថាឲ្យរូបគេផងដែរ: «ទេ ខ្ញុំគិតថា អ្វីដែលគាត់បានធ្វើសម្រាប់ Manchester United គឺអស្ចារ្យណាស់ ។ ហើយគាត់បានឈ្នះពានរង្វាន់ Premier League ឈ្នះ Champions League ស៊ុតបញ្ចូលទីបានច្រើន។ ដូច្នេះខ្ញុំគិតថា ប្រាកដណាស់សម្រាប់អ្នកគាំទ្រ និងប្រាកដណាស់សម្រាប់កីឡាករ អតីតមិត្តរួមក្រុមរបស់គាត់ដែលបានលេងជាមួយគាត់តាំងពីជំនាន់ខ្ញុំ ជាពិសេស ពួកយើងនឹងមិនភ្លេចនូវអ្វីដែលគាត់បានធ្វើសម្រាប់ Manchester United ឡើយ។ ដោយសារតែនៅក្នុងភ្នែករបស់ខ្ញុំ គាត់នឹងតែងតែជាជើងខ្លាំងរបស់ក្លឹប ហើយវាជាការអាម៉ាស់ដែលវាបានបញ្ចប់ជាការពិតណាស់នៅពេលនេះ។ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា ​កេរដំណែល​របស់​គាត់​នៅ​តែនៅក្នុងក្លឹប​នោះ​ជារៀងរហូត»។

អត្ថបទកំពុងចាប់អារម្មណ៍៖
Prediction: ឳកាសហើយ ! Liverpool អាចផ្តួល ម្ចាស់ផ្ទះ Crystal Palace ដើម្បីឈរលេខ១បណ្តោះអាសន្នបានទេ?
featured image

ចំណាត់ថ្នាក់លេខមួយក្នុងតារាង Premier League នឹងត្រូវបើកចំហរនៅយប់ថ្ងៃសៅរ៍នេះ ខណៈហង្សក្រហម Liverpool និងត្រូវធ្វើដំណើរមកកាន់ទឹកដីភាគខាងត្បូងដើម្បី លេងប្រឈមនិងក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏គឺ Crystal Palace នៅកីឡដ្ឋាន Selhurst Park វេលាម៉ោង ៧និង៣០នាទីយប់នេះ។ ទោះបីជា​​ក្រុម​​បាននាំយកអតីតគ្រូបង្វឹក Chris Wilder មកដឹកនាំ ប៉ុន្តែSheffield United ត្រូវបាន Liverpool ផ្តួលដោយលទ្ធផល ២ទល់និង០ កាលពី​ពាក់កណ្តាលសប្តាហ៍ខណៈCrystal Palace បានចាញ់ភ្ញៀវ Bournemouth ២ទល់និង០ក្នុងទឹកដីខ្លួនឯង។ សម្រាប់ Liverpool ៦ប្រកួតចុងក្រោយគឺឈ្នះ៤ស្មើ២ ឈរនៅលេខរៀងទី២និងមានគម្លាត២ពិន្ទុប៉ុណ្ណោះពី Arsenal ដែលត្រូវលេងនៅម៉ោង១២និង៣០នាទីជាមួយម្ចាស់ផ្ទះAston Villa។ ដូច្នេះប្រសិនជា Liverpool អាចផ្តួល​Sheffield Utd ក្រុមបាតតារាងទី២០ បាននោះពួកគេនិងឈរនៅលេខ១បណ្តោះអាសន្នរយៈពេល៤ម៉ោង។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Inter Milan អាចផ្តួលក្រុមធ្លាក់ជើង Udinese ដើម្បីឡើងមកឈរកំពូលតារាងបណ្តោះអាសន្នបានទេ? សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស […]

ចុចអានបន្ត
No posts
  • Sponsor By 88BoL

  • Premier League

    # Team MP W D L F A G P
    1 Arsenal 15 11 3 1 33 14 +19 36
    2 Liverpool 15 10 4 1 34 14 +20 34
    3 Aston Villa 15 10 2 3 34 20 +14 32
    4 Manchester City 15 9 3 3 36 17 +19 30
    5 Tottenham Hotspur 15 8 3 4 29 22 +7 27
    6 Manchester United 15 9 0 6 18 18 +0 27
    7 Newcastle United 15 8 2 5 32 17 +15 26
    8 Brighton & Hov… 15 7 4 4 32 27 +5 25
    9 West Ham United 15 7 3 5 26 25 +1 24
    10 Chelsea 15 5 4 6 26 24 +2 19
    11 Brentford 15 5 4 6 23 21 +2 19
    12 Fulham 15 5 3 7 21 26 -5 18
    13 Wolverhampton Wanderers 15 5 3 7 20 25 -5 18
    14 Crystal Palace 15 4 4 7 14 21 -7 16
    15 AFC Bournemouth 15 4 4 7 18 30 -12 16
    16 Nottingham Forest 15 3 4 8 16 27 -11 13
    17 Everton 15 6 2 7 18 20 -2 10
    18 Luton Town 15 2 3 10 16 30 -14 9
    19 Burnley 15 2 1 12 15 33 -18 7
    20 Sheffield United 15 1 2 12 11 41 -30 5
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031