
(ប៊ុយនុសអ៊ែរ)៖ ក្លិបបាល់ទាត់អាហ្សង់ទីន Boca Juniors បានចែកផ្លូវគ្នាហើយ ជាមួយអ្នកចាត់ការទូទៅ លោក Hugo Ibarra បន្ទាប់ពីការចាប់ផ្តើមមិនល្អ នៅក្នុងរដូវកាលបាល់ទាត់ក្នុងស្រុករបស់អាហ្សង់ទីន។ នេះបើតាមការឲ្យដឹងពីក្លិប ដែលមានមូលដ្ឋាននៅទីក្រុង Buenos Aires ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
បុរសវ័យ ៤៨ឆ្នាំនេះ នឹងត្រូវជំនួសជាបណ្តោះអាសន្ន ដោយជំនួយការគ្រូបង្វឹក លោក Mariano Herron។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប។
លោក Ibarra បានដឹកនាំក្លិប Boca ឈ្នះ ២០ប្រកួត, ស្មើ៧ប្រកួត និងចាញ់៩ប្រកួត បន្ទាប់ពីបានឡើងស្នងតំណែងពីលោក Sebastian Battaglia កាលពីខែកក្កដាឆ្នាំមុន។
សូមជម្រាបថា Boca កំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី១៤ ក្នុងតារាងលីគកំពូលអាហ្សង់ទីន Primera Division ដែលមាន២៨ក្រុម ជាមួយ ១១ពិន្ទុ ពី ៨ប្រកួត៕

(បារាំង)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិអ៊ុយក្រែន Ilya Zabarnyi ត្រូវបានក្លឹបយក្សបារាំង Paris Saint-Germain ចុះហត្ថលេខាជាផ្លូវការ ដោយរូបគេផ្ទេរពីក្លឹប Bournemouth ក្នុងតម្លៃខ្លួនផ្ទេរប្រមាណ ៦៦លានអឺរ៉ូ ដែលមានកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០៣០ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano
