លោក Mikel Arteta បានសារភាពថាខ្លួនបានប្រើប្រាស់រូបមន្ត៣-៤-៣ ដើម្បីដឹកនាំArsenal ឈរនៅទីកំពូលតារាងហើយវិធីសាស្រ្តនេះគឺរូបលោក បានចម្លងរបៀបដឹកនាំពីលោក Pep Guadiola បន្ទាប់ពីអ្នកទាំងពីរធ្លាប់ធ្វើការរួមគ្នាក្នុងនាមគ្រួបង្វឹក និង ជំនួយការក្លឹបMan.City រយៈពេល៣ឆ្នាំ។អ្នកចាត់ការសញ្ជាតិអេស្បាញក៏បានទទួលអត្ថប្រយោជន៏ពីលោក Pep ក្រោយក្លឹបសម្រេចលក់ខ្សែប្រយុទ្ធ Gabriel Jesus និងខ្សែការពារស្លាបឆ្វេង Oleksandr Zinchenko ក្នុងតម្លៃសរុប ៨២ លានផោន បើទោះបីជា Jesus បច្ចុប្បន្ននៅមិនទាន់បានជួយក្រុម ក្រោយរងរបួសកំលុងព្រឹត្តិការណ៏World Cup ២០២២ ប៉ុន្តែ Zinchenko បានបំពេញតួនាទីយ៉ាងល្អ ។
ក្រុមទាំងពីរកំពុងប្រជែងតំណែងជើងឯក Premier League ដោយនៅសល់១០ប្រកួតទៀតខណៈក្រុមកាំភ្លើងធំមាន ៨ ពិន្ទុនាំមុខពីក្រុមការពារតំណែងជើងឯក Man City ដែលមានមួយប្រកួតក្នុងដៃ ខណៈក្រុមទាំងពីរត្រូវជួបគ្នាជើងទីពីរនៅកីឡដ្ឋាន Etihad នាថ្ងៃទី ២៦ ខែមេសា បន្ទាប់ពីជើងទីមួយMan.City ផ្តួលក្នុងលទ្ធផល ១-៣ ។

ការប្រកួតពានរង្វាន់ដ៍ចំណាស់របស់អង់គ្លេស FA Cup លើកទី១៤២នៅរាត្រីថ្ងៃអាទិត្យវេលាម៉ោង៩យប់រវាងក្លឹបមានមូលដ្ឋានរួមទីក្រុង Manchester ទាំងពីរ គឺ Man.City និង Man.Utd គឺជាការប្រកួតកាត់សេចក្តីពានទី៣របស់អង់គ្លេសនៅរដូវកាលនេះផងដែរ។ សម្រាប់ Man.City កំពុងសម្លឹងចង់លើកពាន ៣នៅរដូវកាលនេះ ក្រោយលើកពានEPL និងត្រៀមប្រកួត UCL វគ្គផ្តាច់ព្រ័ត្រជាមួយ Inter Milan ខណៈ Man.Utd ចង់លើកពានទី២ដើម្បីផ្តាប់ចិត្ត អ្នកគាំទ្រក្រោយលើកពាន EFL រឺ Carabao Cup នៅរដូវកាលនេះ។ ព្រមជាមួយគ្នានេះដែរ Man.City ក៏មានបំណងចង់សាងប្រវត្តិសាស្រ្តលើក ពាន FA Cup ជាលើកទី៧ ខណៈ Man.Utd ក៏ចង់ឈ្នះពានមួយនេះជាលើកទី១៣ ផងដែរ។ អត្ថបទកំពុងចាប់អារម្មណ៍៖ Ramos នឹងចាកចេញពី PSG តាមកីឡាកររូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Man City ធ្លាប់ចាញ់បីលើកក្នុងចំណោមការធ្វើដំណើរបួនលើកចុងក្រោយរបស់ពួកគេនៅលើទឹកដី […]