Nottinham Forest មានជំនឿប្រជែងឈ្នះក្លឹបមួយនេះដើម្បីផ្ទេរអ្នកចាំទីជាអចិន្រ្តៃយ៍

Published 4 years ago
2.9K Views
ទំហំអក្សរ
តូច
ធំ

បរទេស៖ ម្ចាស់ក្លឹប Nottingham Forest លោក Steve Cooper បានបង្ហាញពីទំនុកចិត្តថាពួកគេអាចប្រជែងយកឈ្នះក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ដើម្បីផ្ទេរយកអ្នកចាំទី Dean Henderson មករួមក្រុមជាអចិន្រ្តៃយ៏ បន្ទាប់ពី​កីឡា​ករ​ Man. Utd បច្ចុប្បន្នកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើង ​រយៈ​ពេល​មួយ​រដូវ​កាល​នៅ Nottingham Forest។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Spurs line up transfer for Man Utd outcast Dean Henderson with Forest loan  star having one big attraction for Conte | The Sun

កីឡាករអន្តរជាតិអង់គ្លេសវ័យ ២៦ ឆ្នាំរូបនេះបង្ហាញខ្លួនចូលលេងបាន២០លើកគ្រប់ក្របខណ្ឌប្រកួត ក្នុងរដូវកាលនេះដោយធ្វើបាន Clean Sheet ចំនួន ៦ ដង។ទោះយ៉ាងណា Henderson ដែលអវត្តមានតាំងពីខែមករា ខណៈ NottinhamForest បានបំពេញការខ្ចីជើងអ្នកចាំទីជើងចាស់សញ្ជាតិកូស្តារីកា Keylor Navas ពី Paris Saint-Germain រហូត​ដល់ចុងបញ្ចប់នៃរដូវកាលនេះ។ បរាជ័យមិនស្គាល់ឈ្នះ៦ ប្រកួតចុងក្រោយរបស់ពួកគេធ្វើអោយNottinham Forest កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៦និងមានត្រឹមតែ ២ ពិន្ទុពីលើតំបន់ដែលត្រូវកាត់ចោល ស្របពេល Henderson មានកិច្ចសន្យាជាមួយ Man United រហូតដល់ខែមិថុនាឆ្នាំ២០២៥ អាចនិងត្រូវក្លឹបពិចារណាលក់ចេញប្រសិនមានសំណើរសមរម្យ។

No posts
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031