

បរទេស៖ ខ្សែការពារ Man.City កីឡាករ Nathan Ake បានរកគ្រាប់បាល់បញ្ចូលទីបានពីរគ្រាប់ខណៈបិសាចទឹកក្រូចហូឡង់បានយកឈ្នះហ្សីប្រាល់តា៣ទល់និង០ ក្នុងវគ្គជម្រុះ Euro ២០២៤ សម្រាប់ការប្រកួតលើកទី៣ក្រោមការដឹកនាំជម្រើសជាតិជាលើកទីពីរផងដែរសម្រាប់ក្រុមលោក Ronald Koeman ។

អតីតគ្រូបង្វឹកBarcelona លោក Koeman ពីមុនជាអ្នកចាត់ការហូឡង់ពីឆ្នាំ 2018 ដល់ឆ្នាំ 2020 បានជំនួសលោក Louis van Gaal បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតា។ ការប្រកួតធ្វើឡើងនៅទីក្រុង Feyenoord ខណៈក្រុមម្ចាស់ផ្ទះហូឡង់មានប្រៀបគ្របដណ្តប់ការប្រកួតរហូតដល់ទៅ៨៦ភាគរយ និង មានឪកាស៊ុតបាល់ចេញរហូតដល់ទៅ៥១គ្រាប់។ វាជាការស្តារភាពអាម៉ាស់របស់ខ្លួនឡើងវិញបន្ទាប់ពីហូឡង់បានចាញ់បារាំងមិនអាចតដៃរួច ៤ទល់និង០កាលពីថ្ងៃសុក្រសប្តាហ៍មុនក្នុងការប្រកួតបើកឆាកនៃយុទ្ធនាការនេះ។

(អង់គ្លេស)៖ ក្របខណ្ឌបាល់ទាត់លីគកំពូល Premier League របស់ប្រទេសអង់គ្លេស បានដាក់បង្ហាញនូវរូបរាងបាល់ថ្មី សម្រាប់លេងក្នុងរដូវកាលឆ្នាំ ២០២៥/២០២៦ ដែលនឹងចាប់ផ្តើមនៅខែសីហាខាងមុខនេះ។ បាល់ថ្មីនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន PUMA នឹងដាក់ឱ្យលេងដំបូងផងដែរនៅសហរដ្ឋអាមេរិក នៅពេលក្រុមសមាជិកនៅ Premier League ប្រកួតមិត្តភាពកំដៅសាច់ដុំនៅទីនោះ មុនពេលលេងប្រកួតបើកឆាកសប្តាហ៍ទី១ ចាប់ពីរាត្រីថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥។អត្ថបទកំពុងចាប់អារម្មណ៍៖ តស់មកស្គាល់ពីរូបរាងបាល់ Premier League ថ្មី «សម្រាប់រដូវកាល ២០២៥/២៦» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបផងដែរថា ក្រុមហង្សក្រហម Liverpool ក្នុងនាមជាក្រុមការពារតំណែងជើងឯក Premier League ត្រូវប្រកួតបើកឆាកមុនគេ ដោយត្រូវបើកទ្វារកីឡដ្ឋាន Anfield របស់ខ្លួន ដើម្បីទទួលស្វាគមន៍ក្រុម AFC Bournemouth មុនពេល Manchester United ប៉ះ Arsenal នៅ Old Trafford […]