

បរទេស៖ ការប្រកួតបាល់ទាត់អេស្ប៉ាញត្រូវបានផ្អាក បន្ទាប់ពីកីឡាករម្នាក់បានគាំងបេះដូងនៅពាក់កណ្តាលការប្រកួត ។ កាសែត The Sun បានចុះផ្សាយថា ការប្រកួតក្នុងក្របខ័ណ្ឌលំដាប់ទី 3 របស់អេស្ប៉ាញ រវាងក្លឹប Cordoba និង Racing Ferrol បានផ្អាកនៅត្រឹមនាទីទី 11 បន្ទាប់ពីហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង។ តារា Cordoba កីឡាករ Dragisa Gudelj បានដួលសន្លប់នៅលើទីលាន ដោយបានក្លាយជាក្តីបារម្ភរបស់មនុស្សគ្រប់គ្នានៅក្នុងកីឡដ្ឋាន Estadio Nuevo Arcangel ។ យោងតាមគេហទំព័រ Marca របស់អេស្ប៉ាញ Gudelj បានទទួលរងនូវការគាំងបេះដូងស្រដៀងនឹងអ្វីដែលបានកើតឡើងចំពោះ Christian Eriksen ក្នុងឆ្នាំ 2021 នៅព្រឹត្តិការណ៍ Euro 2020 ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សDragisa Gudelj (brother of Serbia star Nemanja) collapsed on the pitch for Cordoba against Ferrol as the match was abandoned.
![]()
While being stretchered off the pitch, he woke up and appeared to ask to carry on playing.pic.twitter.com/2advKzkqxr
— Sam Street (@samstreetwrites) March 25, 2023
រថយន្តសង្គ្រោះត្រូវបានប្រញាប់ប្រញាល់ទៅកាន់ទីលានផ្ទាលតែម្តង ខណៈដែលបុគ្គលិកពេទ្យបានគ្រប់គ្រងស្ថានភាពបានដោយជោគជ័យក្នុងការជួយសង្គ្រោះលើកីឡាកររូបនេះឱ្យមានភាពធូរស្រាល។ ខ្សែការពារកណ្តាលត្រូវបានគេដាក់លើរទេះរុញ ខណៈដែលហ្វូងមនុស្សបានបង្ហាញការគាំទ្រដោយការឈរឱបដៃ។ Gudelj ត្រូវបានយកចេញពីទីលាន ខណៈពេលដែលដឹងខ្លួនភ្លាម រូបគេព្យាយាមងើបដើម្បីបន្តការប្រកួតរបស់ខ្លួនបន្តទៀត ។ យ៉ាងណាមិញរូបគេត្រូវបានបុគ្គលិកនឹងកីឡាករជាច្រើនរត់មកហាមឃាត់រូបគេ និងលើរូបគេដាក់លើឡានពេទ្យបានសម្រេច ។ ហើយទីបំផុតកីឡាករវ័យ 25 ឆ្នាំរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Reina Sofia ដើម្បីធ្វើការសង្គ្រោះបន្ត ខណៈដែលអាជ្ញាកណ្តាលបានសម្រេចចិត្តផ្អាកការប្រកួតនៅ Cordoba តែម្តង ។