Close
Sponsor ads Featured-Image
កីឡាករម្នាក់ចង់លេងបន្ត ទោះបីជាត្រូវលើកដាក់លើកឡានសង្គ្រោះបន្ទាន់ក៏ដោយ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

បរទេស៖ ការ​ប្រកួត​បាល់ទាត់​អេស្ប៉ាញ​ត្រូវ​បានផ្អាក​ បន្ទាប់​ពី​កីឡាករ​ម្នាក់​បាន​គាំង​បេះដូង​នៅ​ពាក់​កណ្តាល​ការ​ប្រកួត ។ កាសែត The Sun បានចុះផ្សាយថា ការប្រកួតក្នុងក្របខ័ណ្ឌលំដាប់ទី 3 របស់អេស្ប៉ាញ រវាងក្លឹប Cordoba និង Racing Ferrol បានផ្អាកនៅត្រឹមនាទីទី 11 បន្ទាប់ពីហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង។ តារា Cordoba កីឡាករ Dragisa Gudelj បានដួលសន្លប់នៅលើទីលាន ដោយបានក្លាយជាក្តីបារម្ភរបស់មនុស្សគ្រប់គ្នានៅក្នុងកីឡដ្ឋាន Estadio Nuevo Arcangel ។ យោងតាមគេហទំព័រ Marca របស់អេស្ប៉ាញ Gudelj បានទទួលរងនូវការគាំងបេះដូងស្រដៀងនឹងអ្វីដែលបានកើតឡើងចំពោះ Christian Eriksen ក្នុងឆ្នាំ 2021 នៅព្រឹត្តិការណ៍ Euro 2020 ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

រថយន្តសង្គ្រោះត្រូវបានប្រញាប់ប្រញាល់ទៅកាន់ទីលានផ្ទាលតែម្តង ខណៈដែលបុគ្គលិកពេទ្យបានគ្រប់គ្រងស្ថានភាពបានដោយជោគជ័យក្នុងការជួយសង្គ្រោះលើកីឡាកររូបនេះឱ្យមានភាពធូរស្រាល។ ខ្សែ​ការពារ​កណ្តាល​ត្រូវ​បាន​គេ​ដាក់​លើ​រទេះរុញ ខណៈ​ដែល​ហ្វូង​មនុស្ស​បាន​បង្ហាញ​ការ​គាំទ្រ​ដោយ​ការ​ឈរ​ឱបដៃ។ Gudelj ត្រូវបានយកចេញពីទីលាន ខណៈពេលដែលដឹងខ្លួនភ្លាម រូបគេព្យាយាមងើបដើម្បីបន្តការប្រកួតរបស់ខ្លួនបន្តទៀត ។ យ៉ាងណាមិញរូបគេត្រូវបានបុគ្គលិកនឹងកីឡាករជាច្រើនរត់មកហាមឃាត់រូបគេ និងលើរូបគេដាក់លើឡានពេទ្យបានសម្រេច ។ ហើយទីបំផុតកីឡាករវ័យ 25 ឆ្នាំរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Reina Sofia ដើម្បីធ្វើការសង្គ្រោះបន្ត ខណៈដែលអាជ្ញាកណ្តាលបានសម្រេចចិត្តផ្អាកការប្រកួតនៅ Cordoba តែម្តង ។

អត្ថបទកំពុងចាប់អារម្មណ៍៖
ឆ្នាំមុនថាអត់បានទិញ!តែឆ្នាំនេះមិនទាន់ស្កប់ទេ Liverpool ចង់បានកីឡាករម្នាក់ទៀតពីក្លឹបរួមលីក(មាន១វីដេអូ)
featured image

ក្រុមហង្សក្រហម Liverpool កំពុងសម្លឹងមើលគោលដៅបន្ទាប់របស់ពួកគេបន្ទាប់ពីការមកដល់របស់ខ្សែបម្រើអន្តរជាតិអាឡឺម៉ង់ Florian Wirtz និងការចុះហត្ថលេខាលើកីឡាករអន្តរជាតិហុងគ្រី Milos Kerkez ដែលនិងត្រៀមឆ្លងកាត់ការពិនិត្យសុខភាព និងបង្ហាញខ្លួនជាផ្លូវការយ៉ាងយូរមុនថ្ងៃព្រហស្បត្ត៍សប្តាហ៍ក្រោយនេះហើយ។ប្រភពពីគេហទំព័រ talkSPORT បានចុះផ្សាយថាៈម្ចាស់ជើងឯក EPL មិនទាន់បញ្ចប់ការចង់បានក្នុងការនាំយកសមាជិកថ្មីនោះទេ ខណៈបច្ចុប្បន្នពួកគេត្រៀមចរចារចុះហត្ថលេខាលើប្រធានក្រុម Crystal Palace កីឡាករ Marc Guehi ម្នាក់ទៀតមករួមក្រុម ។Wirtz បានបញ្ចប់ការផ្ទេរពី Bayer Leverkusen ទៅ Premier League ក្នុងតម្លៃខ្លួន ១១៦,៥ លានផោនក្នុងកំណត់ត្រាមួយថ្លៃបំផុតរបស់អង់គ្លេស។ ស្របពេលក្រុមលោក Arne Slot បានបន្តចាយប្រាក់ប្រមាណ ៤០ លានផោននាំយក Kerkez ពី Bournemouth ជិតរួចរាល់ហើយ ខណៈ Jeremie Frimpong គឺជាគោលដៅជំនួសការចាកចេញរបស់ Trend Alexander Arnold និងខិតចូលមកបន្តបន្ទាប់ទៀតនោះ ។វាមានន័យថាការចំណាយសរុបរបស់ម្ចាស់ជើងឯក Premier League នៅរដូវក្តៅនេះត្រូវបានកំណត់រួចហើយថាអាចលើសពី ១៨៥ លានផោន […]

ចុចអានបន្ត
No posts
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031