

បរទេស: Raphael Varane បានបញ្ជាក់ប្រាប់ថា: ខ្ញុំនឹងបញ្ចប់អាជីពជាមួយក្លឹប Real Madrid, Manchester United ឬនៅ Lens ។ប៉ុន្តែសម្រាប់ Real Madrid វាហាក់ដូចជាស្មុគស្មាញ និង កម្រនិងកើតមានឡើងបានណាស់ ព្រោះយើងបានចាកចេញពីទីនោះរួចទៅហើយដូច្នេះ Man.Utd និង Lens គឺជាក្លឹបអាទិភាពនៅពេលនេះ។

គួរបញ្ជាក់ថាខ្សែការពារកណ្តាលVarane ដែលទើបតែចូលនិវត្តន៏ពីក្រុមមាន់គកបារំាងធ្លាប់លេងឱ្យក្លឹបបីប៉ុណ្ណោះក្នុងអាជីពនោះ គឺ Lens, Real Madrid និង Man. United ខណៈការចាប់ផ្តើមអាជីពដំបូងរបស់គាត់គឺជាមួយLens មុនពេលផ្លាស់ទៅ អេស្ប៉ាញក្នុងឆ្នាំ ២០១១ ។ហើយបន្ទាប់ពីចំណាយពេល១ទសវត្សVerane បានសម្រេចចិត្តផ្លាស់មកទឹកដីOld Trafford ក្នុងឆ្នាំ២០២១ និងឈ្នះពានដំបូងគឺCarabao Cupជាមួយក្លឹប។

ក្រុមហង្សក្រហម Liverpool កំពុងសម្លឹងមើលគោលដៅបន្ទាប់របស់ពួកគេបន្ទាប់ពីការមកដល់របស់ខ្សែបម្រើអន្តរជាតិអាឡឺម៉ង់ Florian Wirtz និងការចុះហត្ថលេខាលើកីឡាករអន្តរជាតិហុងគ្រី Milos Kerkez ដែលនិងត្រៀមឆ្លងកាត់ការពិនិត្យសុខភាព និងបង្ហាញខ្លួនជាផ្លូវការយ៉ាងយូរមុនថ្ងៃព្រហស្បត្ត៍សប្តាហ៍ក្រោយនេះហើយ។ប្រភពពីគេហទំព័រ talkSPORT បានចុះផ្សាយថាៈម្ចាស់ជើងឯក EPL មិនទាន់បញ្ចប់ការចង់បានក្នុងការនាំយកសមាជិកថ្មីនោះទេ ខណៈបច្ចុប្បន្នពួកគេត្រៀមចរចារចុះហត្ថលេខាលើប្រធានក្រុម Crystal Palace កីឡាករ Marc Guehi ម្នាក់ទៀតមករួមក្រុម ។Wirtz បានបញ្ចប់ការផ្ទេរពី Bayer Leverkusen ទៅ Premier League ក្នុងតម្លៃខ្លួន ១១៦,៥ លានផោនក្នុងកំណត់ត្រាមួយថ្លៃបំផុតរបស់អង់គ្លេស។ ស្របពេលក្រុមលោក Arne Slot បានបន្តចាយប្រាក់ប្រមាណ ៤០ លានផោននាំយក Kerkez ពី Bournemouth ជិតរួចរាល់ហើយ ខណៈ Jeremie Frimpong គឺជាគោលដៅជំនួសការចាកចេញរបស់ Trend Alexander Arnold និងខិតចូលមកបន្តបន្ទាប់ទៀតនោះ ។វាមានន័យថាការចំណាយសរុបរបស់ម្ចាស់ជើងឯក Premier League នៅរដូវក្តៅនេះត្រូវបានកំណត់រួចហើយថាអាចលើសពី ១៨៥ លានផោន […]



